កម្សាន្ត៖  ជាការពិតណាស់ ក្រោយរៀបការតាមប្រពៃណី អស់រយៈពេលជាច្រើនឆ្នាំទៅហើយ យើងឃើញថាតារាចម្រៀងដែលមានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា និងស្វាមី មិនសូវជាបង្ហាញសកម្មភាព ផ្អែមល្ហែមណាមួយ ជាមួយគ្រួសារ បង្ហាញដល់មហាជន នៅតាមបណ្ដាញសង្គមច្រើនប៉ុន្មាននោះទេ។

ក្នុងនោះ ដោយយូរៗម្ដង ឬទាល់តែមានកម្មវិធីពិសេសអ្វីមួយទើបគេបានឃើញប្ដីប្រពន្ធមួយគូនេះ បង្ហាញមុខជាមួយគ្នា។ ជាមួយគ្នានេះ ដោយសារតែបែបនេះបានធ្វើឲ្យមហាជនជាច្រើនបានកើតការសង្ស័យថា អ្នកនាង សុគន្ធ និសា និងគ្រួសារប្រហែលជាមានការបែកបាក់គ្នាទើបមិនដែលឃើញបង្ហាញមុខជាមួយគ្នាសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីមានមហាជនជាច្រើនបានកើតការសង្ស័យមានចម្ងល់ខ្លាំងបែបនេះ តារាចម្រៀងដ៏ស្រគត់ស្រគុំមួយដួងនេះ ក៏បានលើកឡើងថា ទម្លាប់ក្នុងគ្រួសារនីមួយៗមិនដូចគ្នា ហើយគ្មានការបែកបាក់នោះឡើយ ដោយហេតុថា ស្វាមីរបស់អ្នកនាង គឺជាមនុស្សមិនសូវចូលចិត្តការថតរូបបង្ហាញសកម្មភាពផ្សេងៗនៅលើបណ្ដាញសង្គមនោះឡើយ និយាយរួមគឺ អត្តចរិត សម្ដីសំដៅ ក៏​ដូច​ជា​អាកប្បកិរិយា ខុសគ្នា។ ម្យ៉ាងវិញទៀត អ្នកនាងក៏បានបន្តថា ខ្លួនមិនបានចង់លាក់ស្វាមីនោះទេ ដោយសារតែ ស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈ ដូច្នេះហើយមិនអាចយកគាត់មកសម្ដែងជាមួយបានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  
 សុគន្ធ និសា និងស្វាមី  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា