រាជធានីភ្នំពេញ ៖ ក្រោយស្រឡាញ់គ្នាច្រើនឆ្នាំ ហែលឆ្លងឧបសគ្គជាច្រើន ចុងក្រោយ តារាសម្តែង និងតារាម៉ូដែល ទឹម រដ្ឋា និងគូស្នេហ៍ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី កាលពី២ខែមុននេះ ដែលបានប្រារព្ធធ្វើយ៉ាងអធិកអធម ជាមួយនឹងការអញ្ជើញចូលរួមពី សិល្បករ សិល្បការិនីខ្មែរ ច្រើនសន្ធឹកសន្ធាប់។

ជាមួយគ្នានេះ ក្រោយចាប់ដៃគ្នាជាស្វាមីភរិយា មិនទាន់បានប៉ុន្មានផង ស្រាប់តែ ប៉ុន្មានថ្ងៃមុននេះ រូបនាងនិងស្វាមី បើកបង្ហាញភោជនីយដ្ឋានបែបអឺរ៉ុប ផ្ទាល់ខ្លួនមួយកន្លែង ដែលមានការរៀបចំដេគ័រ ស្ទើរតែច្រលំថាជា ភោជនីយដ្ឋានក្រៅប្រទេសទៅហើយ ដោយសារតែ ស្វាមីជាអនិកជន ដូច្នេះ ការរៀបចំគឺហាក់ប្លែកពីគេបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ក្នុងថ្ងៃដំណើរការហាងថ្មីនេះ គេក៏ឃើញមាន តារាខ្មែរស្ទាយ៍កូនកាត់ជាច្រើន ចូលរួមផងដែរ មើលទៅជះចំហាយកក់ក្តៅ ដោយហាងថ្មីនេះក៏មានឈ្មោះជាភាសាអង់គ្លេសថា «The Hideout»

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ទឺម រដ្ឋា
តារាស្រី ទឺម រដ្ឋា និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា