ភ្នំពេញ៖ ក្រោយពីទន្ទឹមរង់ចាំ ពេលនេះតារាសម្តែង ទឹម រដ្ឋា ដែលទើបប្រកាសដំណឹងល្អតាម ហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយនាង សម្រាលបានកូនស្រីដំបូង កាលពីថ្ងៃទី ២៧ ខែមីនា នេះបើតាមរូបសន្លឹកជាច្រើនដែលតារាស្រីរូបនេះបានបង្ហោះ។
មិនត្រឹមតែប៉ុណ្ណោះអ្នកម្តាយថ្មីថ្មោងរូបនេះ បានដាក់ឈ្មោះកូនថា Haylie Apsara Antonio ហៅ ( អូន ភ្លៀង ) ដែលបានសម្រាលដោយជោគជ័យ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ វេលា ៧:០១ នាទីព្រឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីឃើញបែបនេះ មិត្តភក្តិក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រផងនោះផង ពួកគេបានចូលមកបញ្ចេញមតិដើម្បីអបអរសាទរគ្នាយ៉ាងខ្លាំង អ្វីដែលចាប់អារម្មណ៍នោះ អូន Haylie Apsara Antonio មានមុខមាត់គួរឲ្យខ្នាញ់ ជាពិសេសនោះច្រមុះឡើងខ្ពស់ កាន់ទៅរកឪពុកតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]