ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មានជាច្រើនបានចុះផ្សាយ ទាក់ទងជាមួយនឹងអ្នកមេម៉ាយក្ដៅស្រួយអ្នកនាង សុខ សោម៉ាវត្តី នៅពេលដែលនាងបានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសរូបសង្ហាម្នាក់ ក្រោយលេចឮដំណឹងបែកពីគូស្នេហ៍លោក លី វ៉ាហេទ។
ជាមួយគ្នានេះដែរ នៅក្នុងបណ្ដាវេបសាយនានាដែលបានចុះផ្សាយពីព័ត៌មានតារាស្រីរូបនេះ ក៏មានមហាជនមួយចំនួនបានចូលទៅខមិនប្រើពាក្យមិនល្អដាក់ សុខ សោម៉ាវត្តី ជាច្រើន ទើបក្រោយពីនោះ តារាពហុជំនាញ រ៉ូលីន ដែលជាមិត្តរួមសិល្បៈ ក៏បាននិយាយបកស្រាយទាំងខឹងជំនួសនៅក្នុងការ Live ដោយគេបាននិយាយថា អ្នកទាំងពីរនោះ គ្រាន់តែជាមិត្តនិងគ្នា ហើយមកធ្វើការងារសិល្បៈជាមួយគ្នាសោះ មិនមែនជាអ្នកស្អំបេះដូងថ្មីអីនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះគ្រាន់តែជាការបកស្រាយខ្លះៗរបស់ រ៉ូលីន ប៉ុណ្ណោះ ចំពោះការពិតយ៉ាងណា យើងក៏មិនទាន់ជ្រាបច្បាស់នៅឡើយដែរ មានតែចាំតាមដានពេលក្រោយៗទៀត៕
ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]