ភ្នំពេញ៖ ជាការពិតណាស់ លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន ជាសិល្បករពហុជំនាញ ដែលមានសមត្ថភាពពិសេសៗជាច្រើនដូចជាការច្រៀងគ្រប់ទម្រង់ ការលេងកំប្លែង និងអាចធ្វើជាពិធីករដែលពូកែខាងសម្តី និងពូកែខាងវោហារស័ព្ទ ទើបជម្រុញឲ្យលោកកាន់តែទទួលបាន ការគាំទ្រខ្លាំងឡើងៗ ពីមហាជនស្ទើរតែគ្រប់មជ្ឈដ្ឋាន។
យ៉ាងណាមិញ បើងាកទៅមើលពីការតុបតែងខ្លួប និងស្ទាយ៍ស្លៀកពាក់របស់ រ៉ូលីន វិញគេសង្គេតឃើញថាភាគច្រើនលោកតែងតែតុបតែងជាស្រី និងមានភាពកាន់តែប្លែក និងកាន់តែស្រស់ស្អាតជាងមុន សូម្បីតែមិត្តនារីៗក៏ស្ទើរតែចាញ់តារាកំប្លែង រ៉ូលីន ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ងាកមកមើលរូបរាងរបស់ រ៉ូលីន នាបច្ចុប្បន្ននេះវិញ គឺរឹតតែប្លែកទាក់ទាញជាងមុនទៅទៀត ក្រោយពីសម្រកគីឡូមានរាងស្លីមមក ឃើញថា តារាពហុជំនាញរូបនេះ តុបតែជាស្រីកាន់តែលេចធ្លោ ជាពិសេសក្នុងឈុតរ៉ូបបែស្រមោលស ទម្លាក់សក់មួយឈុតនេះ មើលទៅ រ៉ូលីន ពិតជាស្អាតដូចស្រីពិតៗ លើសពីនេះ មើលមួយភ្លែត គឺស្រដៀងទៅនឹង អ្នកនាង ចនច័ន្ទ លក្ខិណា មែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]