កំពង់សោម៖ មហាជនដឹងហើយថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីដែលមានសំនៀងពិរោះ សម្រស់ស្រស់ស្អាតនិងមានជីវិតស្នេហាដ៏ផ្អែមល្ហែមអ្នកណាក៏ច្រណែន។ តាំងពីចូលសិល្បៈមកដល់បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ ទទួលបានការស្រលាញ់គាំទ្រពីមហាជនជាច្រើន ចំណែកឯប្រជាប្រិយភាពវិញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។  

មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា នាងតែងតែបង្ហោះរូបស្អាតៗជាច្រើននៅក្នុងបណ្ដាញសង្គម ដើម្បីឲ្យហ្វេនៗដែលជាអ្នកគាំទ្រស្រលាញ់ចូលចិត្តបានឃើញ។ ម៉ាក់ៗរូបនេះ រក្សាសម្រស់បានយ៉ាងល្អ ពេលបង្ហោះរូបម្ដងៗបញ្ចេញសម្រស់ឈ្នះអស់នារីក្រមុំ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លើកនេះ អ្នកម៉ាក់កូនមួយរូបនេះបានធ្វើឲ្យហ្វេនៗរំជួលអារម្មណ៍មិនស្ទើរ ជាពិសេសបុរសៗតែម្ដង ដោយមកជាមួយនឹងឈុតប៊ីគីនីបែប BodySuit ក្បែរឆ្នេរសមុទ្រ អមជាមួយនឹងស្បៃគ្របពីលើពណ៌ខ្មៅ បង្ហាញរាងដ៏ស្រលូនជាអក្សរS មើលទៅគួរឲ្យក្នាញ់ សឹងតែមិនដឹងសោះថានាងមានស្វាមីមានកូនទៅហើយនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា