ភ្នំពេញ៖ ពិតណាស់ ដូចដែរមហាជនពុកម៉ែបងប្អូនបានដឹងស្រាប់ហើយ ថា ពេជ្រ សោភា ជាតារាចម្រៀងជើងចាស់មួយរូបដែលនៅតែទទួលបានប្រជាប្រិយភាព មិនសាបសូន្យនោះឡើយ ដោយសារតែសមត្ថភាពទឹកដមសម្លេងរបស់នាង នៅតែអាចបំពេរអារម្មណ៍អ្នកស្តាប់ឲ្យទោទន់តាមគ្រប់បទចម្រៀង។

ជាមួយគ្នានេះ តារាចម្រៀងស្រីវ័យឈានចូល៣៩ឆ្នាំ អ្នកនាង ពេជ្រ សោភា នៅតែធ្វើឲ្យអ្នកគាំទ្រលួចសរសើរមិនដាច់ពីមាត់នៅរូបរាងដ៏ស្រលូន គ្មានសាច់យារធ្លាក់ រូបសម្រស់នៅតែក្មេងជាងវ័យ​ ថែមទាំងទាក់ទាញគ្រប់ពេលដែលនាងបង្ហាញខ្លួនម្ដងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះនៅលើបណ្ដាញសង្គមតិកតុក តារាស្រីរូបនេះបានចេញមកបង្ហាញសម្រស់ផ្ទៃមុខទាំងមុខហ្ស៊ីនច្បាស់ៗឲ្យអ្នកដែលចង់ឃើញ និងពូកែថានាងបង្ហាញមុខតែរូបភាពកែច្នៃ។ ក្នុងនោះ ពេជ្រ សោភា បានធ្វើឲ្យអ្នកចង់ឃើញភ្លឺភ្នែកតែម្ដង ដោយសភាពផ្ទៃមុខរបស់នាង គឺពិតជាមើលទៅម៉ដ្ឋរលោង ភ្លឺថ្លាគ្មានសូម្បីស្នាមជ្រួញមួយភ្លីទាល់តែសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
@pichsophea090685

មុខខ្ញុំចឹង

♬ original sound - 🇰🇭Pich Sophea Official 🇰🇭
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា