ភ្នំពេញ៖ ជាការពិតណាស់ បេក្ខជន ទុំ សុវត្ថិ ដែលបានចូលរួមប្រលងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol កាលពីសប្តាហ៍មុន បានធ្វើឲ្យមានការជជែកវែកញែក ថែមទាំងមានការដៀមដាមដល់គណកម្មការផងដែរ ខណៈដែលបេក្ខជនរូបនោះ មិនអាចបន្តដំណើរទៅមុខបានដោយសារតែទទួលបាន Yes តែពីរពីគណកម្មការ។ 

យ៉ាងណាមិញ បន្ទាប់មានការផ្ទុះល្បីពេញបណ្ដាញសង្គមរួចមក  បេក្ខជន ទុំ សុវត្ថិ ក៏ត្រូវបានមហាជន ក៏ដូចជាមានតារាចម្រៀងជាច្រើនជួយជ្រោមជ្រែងផងដែរ។ មិនទេប៉ុណ្ណោះ  ទុំ សុវត្ថិ ថែមទាំងត្រូវបាន លោក សួន ពិសិដ្ឋ ដែលស្ថិតក្រោមដំបូលក្រុមហ៊ុនក្រុមគ្រួសារ ហង្ស មាស និងថែមជា លោកគ្រូ អ្នកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង គណៈកម្មការកម្មវិធីប្រឡងចម្រៀង តារាចម្រៀង តារសម្ដែង និងជាគ្រូបង្វឹកបង្ហាត់បង្រៀនតារាចម្រៀង ប្រចាំក្រុមហ៊ុន ផលិតកម្ម ហង្ស មាស បានស្នើរថ្នាក់លើ ដើម្បីទទួលយក បេក្ខជន រូបនេះមកបង្វឹកនិងធ្វើជាកូនសិស្សដោយផ្ទាល់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងការបង្ហោះនោះ លោក សួន ពិសិដ្ឋ បានរៀបរាប់យ៉ាងលំអិតថា៖

សារ សួន ពិសិដ្ឋ 

សូមទស្សនារូបភាពខាងក្រោម៖

សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
ទុំ សុវត្ថិ
ទុំ សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ