ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែង និងគ្រូភ្លេងដ៏មានសមត្ថភាពលោក សួន ពិសិដ្ឋ បានឈានជើងដើរលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ។ ម្យ៉ាងតារារូបនេះ ក៏ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនច្រើន គួរឲ្យកត់សម្គាល់ផងដែរ។
លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញ លោក សួន ពិសិដ្ឋ រឹតតែមានភាពមមាញឹកជាមួយនឹងការងារសិល្បៈច្រើនជាងមុន ជាពិសេសការងារថតសម្ដែងតែម្ដង។ ក្នុងនោះដែរ ទោះបីចូលសិល្បៈមកយូរឆ្នាំ ប៉ុន្តែគេមិនដែលឃើញតារារូបនេះបង្ហោះរឿងអួតទ្រព្យដូចគេឡើយ ភាគច្រើនគឺបង្ហាញតែការងារប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង រឿងដ៏ភ្ញាក់ផ្អើលនោះ ថ្មីៗនេះ លោកបានបង្ហោះរូបភាពផ្ទះថ្មីផ្ទាល់ខ្លួន ដែលទើបនឹងទិញ។ ដោយគេហដ្ឋានថ្មីរបស់លោក គឺធំប្រណីត និងមានបរិយាកាសល្អតែម្ដង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីតារារូបនេះបង្ហាញផ្ទះខ្លួនរួច មានមិត្តភក្ដិ និងហ្វេនៗអបអរសាទរទៅកាន់លោកគ្រប់ៗគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]