ភ្នំពេញ៖ ពិតណាស់ ដូចដែរប្រិយមិត្តអ្នកគាំទ្របានដឹងស្រាប់ហើយថា គង់ ចាន់ស្រីមុំ គឺជាតារាស្រីដែលពោពេញទៅដោយសមត្ថភាព ទាំងការងារសិល្បៈ មុខជំនួញរកស៊ី ថែមទាំងជាភរិយានិងជាអ្នកម្ដាយដ៏គំរូមើលថែគ្រួសារបានយ៉ាងល្អផងដែរ។

យ៉ាងណាមិញ ជាតារាស្រីដ៏មានភាពល្បីល្បាញ គង់ ចាន់ស្រីមុំ មិនត្រឹមតែមានប្រជាប្រិយភាពតែម្នាក់ឯងនោះទេ តែជីវិតគ្រួសាររបស់អ្នកនាង ក៏ត្រូវហ្វេនៗជាច្រើនតាមដានស្រលាញ់ចូលចិត្តទៀតផង ជាពិសេសគឺ កូនស្រីឈ្មោះ ម៉ូម៉ូ ដ៏គួរឲ្យស្រលាញ់ដែលតែងតែធ្វើឲ្យគែឯងគ្រឺតស្រលាញ់គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែថ្មីៗនេះ គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងមានការខឹងជាខ្លាំង ទៅលើអ្នកដែលថាខ្លួនជាហ្វេនស្រលាញ់គាំទ្រអ្នកនាង ខណះបុគ្គលនោះបានដែលបានជួបនិងកូនស្រី គង់ ចាន់ស្រីមុំ ហើយបានសុំថត ប៉ុន្តែដោយហេតុថា ម៉ូម៉ូ មិនស្រួលខ្លួនធ្វើឲ្យក្មេងតូចមិនបានសើចនៅមុខកាំមេរ៉ា បង្កឲ្យអ្នកសុំថតមានពាក្យសម្តីថា ខ្លួនខំគាំទ្រស្រលាញ់ចូលចិត្ត គង់ ចាន់ស្រីមុំ តែបែរជាកូនមិនសើចពេលថតជាមួយទៅវិញ លើសពីនេះថែមទាំងនិយាយថា អ្នកនាង គង់ ចាន់ស្រីមុំ យកកូនមករកស៊ីទាំងឈឺទៀត ដែលជាហេតុធ្វើឲ្យ តារាស្រីរូបនេះមានការខឹងសម្បារខ្លាំងមែនទែន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ
កូនស្រី កូនស្រី គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងកូនស្រី
@vylin20 ទឹកចិត្តម្តាយកូនឈឺនៅគេនិយាយមិនល្អដាក់#kongchansreymom ♬ original sound - Vylin Sona
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ