ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ប្រទេស អ្នកនាង សុគន្ធ និសា ប្រឡូកក្នុងវិស័យសិល្បៈរាប់ឆ្នាំហើយ តែប្រជាប្រិយរបស់តារាស្រីរូបនេះ មិនធ្លាប់ធ្លាក់ចុះបាត់ឈ្មោះនោះឡើយ ផ្ទុយទៅវិញ កាន់តែចាស់ តារាស្រីរូបនេះ កាន់តែល្បី ជាពិសេស មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង នឹងរូបសម្បត្តិមិនចេះចាស់របស់ខ្លួន។
យ៉ាងណាមិញ បើនិយាយដល់ជីវិតគ្រួសារ តារាស្រីរូបនេះ ក្រោយរៀបការតាមប្រពៃណី អស់រយៈពេលជាច្រើនឆ្នាំទៅហើយ យើងឃើញថាតារាចម្រៀងដែលមានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា និងស្វាមី មិនសូវជាបង្ហាញសកម្មភាព ផ្អែមល្ហែមណាមួយ ជាមួយគ្រួសារ បង្ហាញដល់មហាជន នៅតាមបណ្ដាញសង្គមច្រើនប៉ុន្មាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាចម្រៀងដ៏ស្រគត់ស្រគុំមួយដួងនេះ ក៏បានលើកឡើងថា ដោយហេតុថា ស្វាមីរបស់អ្នកនាង ក៏មានកិច្ចការងារផ្ទាល់ខ្លួនដែលប្រើខួរក្បាលហត់ច្រើន មិនអាចមកមានពេលវេលាចេញមុខលើបណ្ដាញសង្គមឡើយ អ្នកនាងក៏បានបន្តថា សូម្បីអ្នកនាងក៏មិនអាចទៅធ្វើការងាររបស់ស្វាមីកើតឡើយ ម្យ៉ាងវិញទៀត ស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈ ដូច្នេះហើយមិនអាចយកគាត់មកសម្ដែងជាមួយបានឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]