ភ្នំពេញ៖ ថ្វីត្បិតតែបានរៀបការមានកូនរួចទៅហើយក្ដី តែក្រឡេកឃើញថា សម្រស់បច្ចុប្បន្នរបស់ តារាចម្រៀងស្រី អែនជី នៅតែអាចទាញយកចំណាប់អារម្មណ៍មនុស្សជាច្រើន ជាមួយនឹងរូបរាងស្លីមតូចស្អាត ពោរពេញដោយភាពទាក់ទាញជាទីបំផុត។ 

ដោយឡែក ចំពោះរូបភាពជាច្រើនសន្លឹក កាលពីប៉ុន្មានថ្ងៃមុននេះ ដែល អ្នកនាង អែនជី បានបង្ហាញនៅលើបណ្ដាញសង្គម ពិតជាមិនធ្វើឲ្យហ្វេនៗខកបំណងឡើយ ខណៈនៅក្នុងនោះ តារាស្រីរូបនេះ កាន់តែបញ្ចេញសម្រស់ផូរផង់ និងមានភាពលេចធ្លោ បើទោះបីជាលើកនេះ នាងបានតុបតែងខ្លួនយ៉ាងសាមញ្ញក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង អែនជី នៅតែទទួលបានការស្រលាញ់ និងការសរសើរពីបណ្ដាអ្នកគាំទ្រជាច្រើន ទៅលើភាំពស្រស់ស្អាត ដែលបានបង្ហាញឡើង និងធ្វើឲ្យអ្នកទស្សនាស្ទើរតែមិនអាចដកក្រសែភ្នែកចេញបានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អែនជី
អែនជី
អែនជី
អែនជី
អែនជី
អែនជី
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង