រាជធានីភ្នំពេញ ៖ ពិតណាស់ តារាខ្មែរមិនតិចដួងនោះឡើយ ដែលពូកែថែសម្រស់ និងសុខភាពផ្ទៃមុខ ដែលធ្វើឲ្យគេឯង មើលទៅខ្លួនក្មេងជាងវ័យ អាយុច្រើនៗហើយ ប៉ុន្តែនិយាយពីរូបរាងវិញ ក្មេងៗសុំខ្មាស សិល្បការិនីខ្លះ មានកូនរួចទៅហើយ ក៏នៅតែស្អាត។
ជាក់ស្តែង មកមើលតារាស្រីប៉ុន្មានដួងនេះវិញ ម្នាក់ៗសុទ្ធតែមានកូនរួចហើយ ខ្លះមាន១ ខ្លះមានដល់ទៅ២ តែគ្រាន់តែប្តូរស្ទាយ៍ស្លៀកពាក់តែបន្តិចសោះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ក្រឡេកមួយភ្លែតចង់ភ្ញាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្រាន់តែស្លៀកពាក់ឲ្យដូចគ្នា អ្នកទាំងប៉ុន្មានដួងនេះ ប្រែជាក្មេងជាងវ័យ ដូចអាយុ២០ឆ្នាំ ខណៈកូនស្រីធំពេញវ័យ កម្ពស់ជិតស្មើម្តាយអស់ហើយ ជាពិសេសឈរជិតគ្នា ស្មានតែបងប្អូនស្រីនឹងគ្នាទៅហើយ ធ្វើឲ្យហ្វេនៗនាំគ្នាសរសើរពេញបណ្តាញសង្គម សាច់ចាំញាក់ណាស់ កូនធំៗហើយមែន តែម្តាយនៅខ្ញង់ មិនព្រមប្រែប្រួលសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាសម្តែង ចនច័ន្ទ លក្ខិណា
ធ្មេចបើកៗ កូនស្រីតារាសម្តែងល្បីឈ្មោះ ចន ច័ន្ទលក្ខិណា ធំពេញក្រមុំស្តូកអាយុ ១៦ឆ្នាំទៅហើយ ជាពិសេស កាន់តែធំពេញវ័យ មុខមាត់និងរូបរាង កាន់តែទាក់ទាញមិនចាញ់អ្នកម៉ាក់ប៉ុន្មានឡើយ។


២. តារាស្រី សារ៉ាយ សក្ខណា
ក្រោយរៀបការជាមួយស្វាមីអនិកជន ហើយដកឃ្លាពីការងារសិល្បៈ ទៅរស់នៅតាមស្វាមី តារាសម្តែង សារ៉ាយ សក្ខណា ក្លាយជាតារាស្រី ដែលគេកំពុងសរសើរពីជីវិតគ្រួសារសុភមង្គល ជាមួយនឹងស្វាមី ព្រមទាំង កូនប្រុសស្រីទាំង២នាក់។


៣. តារាស្រី ផន សុផារី
ក្រោយរៀបការ រយៈពេល៥ឆ្នាំរួចមក តារាចម្រៀងសម្លេងស្រួយ ផន សុផារី ទទួលបានចំណងដៃកូនស្រី គួរឲ្យស្រឡាញ់ដល់ទៅ២នាក់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]