ភ្នំពេញ៖ ដូចដែលបងប្អូនបានដឹងស្រាប់ហើយ អំពីវត្តមានរបស់តារាចម្រៀងវ័យក្មេង សម្លេងផ្អែមរៀងស្អកបន្តិច កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាដែលរះ បានប្រហែលជា៥-៦ ឆ្នាំកន្លងមកនេះ ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងពួង។
យ៉ាងណាមិញ មិនត្រឹមតែមានឈ្មោះបោះសម្លេងនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏ត្រូវបានមហាជនជាច្រើនធ្វើការតាមដាន និងចាប់អារម្មណ៍ទៅលើ ការតុបតែងខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសគឺ បច្ចុប្បន្ន ហ្សាណា កំពុងតែអង្រួនចិត្តអ្នកទស្សនាជាខ្លាំងជាមួយនឹងរូបរាង ដ៏ស្លីមតូចច្រលឹង ក្រោយពីតារាស្រីរូបនវ សម្រេចចិត្តបញ្ចុះទម្ងន់ ថែរក្សារាងរួចមក ហ្សាណា ធ្វើឲ្យហ្វេនៗចំហមាត់គ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ហ្សាណា កាន់តែមានរូបរាងតូចទៅៗ ចង្កេះតូចច្រឡឹង ស្ទើរមិនគួរឲ្យជឿ ធ្វើឲ្យមនុស្សស្រីជាច្រើនពិតជា ស្ងើចរូបរាងខ្លាំង អាចធ្វើឲ្យ ដងខ្លួនប្រែប្រួល១៨០ដឺក្រេដល់ថ្នាក់នេះ រហូតដល់ពេលនេះ នាង មានសម្រស់គួរឲ្យទាក់ទាញជាខ្លាំង ដោយក្នុងនោះ ហ្សាណា ក៏បានរៀបរាប់ពីការតាំងចិត្តសម្រកយ៉ាងដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]