រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនប្រាកដជាបានស្គាល់ តារាចម្រៀងស្រី ពេជ្រ សូលីកា ជាក់ជាមិនខាន ដែលរូបនាង ត្រូវគេសរសើរគ្រប់ៗគ្នាថា ជានារីសំណាង កើតមករូបសម្រស់ក៏ស្អាត មានទេពកោសល្យ ពូកែច្រៀង ហើយថែមទាំង រើសបានស្វាមីល្អជាអ្នកជំនួញវ័យក្មេង ហើយបានកូនប្រុសគួរឲ្យស្រឡាញ់ថែមទៀត។

យ៉ាងណាមិញ ហ្វេនៗតារាស្រីរូបនេះ កំពុងផ្ទុះការសង្ស័យថា រូបនាងនិងស្វាមី កំពុងតែមាន ទំនាក់ទំនងមិនល្អនឹងគ្នា រហូតគិតថា អាចចែកផ្លូវគ្នាថែមទៀតផង ក្រោយពេល ប្រទះឃើញប៉ុន្មានខែចុងក្រោយនេះ ទាំងរូបនាង និងស្វាមី ហាក់មិនសូវបញ្ចេញរូបភាពគូប៉ុន្មានឡើយ ក្រៅពីថតរូបជុំគ្នាក្នុងថ្ងៃខួបគម្រប់២ឆ្នាំរបស់កូនប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តារាស្រីរូបនេះ ហាក់បង្ហាញតម្រុយចម្លែកៗលើStoryគណនី Instagram របស់ខ្លួន មិនតែប៉ុណ្ណោះ កាលពីដើមខែមេសា កន្លងទៅ ក្នុងថ្ងៃApril 's Fool Day រូបនាងធ្លាប់បង្ហើបថា ខ្លួនក្លាយជាSingle mom។

ជាពិសេស កាលពីពេលថ្មីៗនេះ ក្នុងថ្ងៃជូនដំណើរឪពុកម្តាយត្រឡប់ទៅក្រៅប្រទេសវិញ ស្វាមីតារាស្រី ពេជ្រ សូលីកា បានបង្ហោះរូបជាច្រើនសន្លឹក ប៉ុន្តែក្នុងនោះ ត្រូវហ្វេនៗសម្គាល់ឃើញថា គ្មានវត្តមានរបស់ តារាស្រីរូបនេះឡើយ ដែលធ្វើឲ្យ ហ្វេនៗជាច្រើន ផ្អើលសួរនាំក្នុងខមមិនយ៉ាងច្រើន។ តើអាចទេ ដែលតារាស្រីរូបនេះ ចែកផ្លូវជាមួយនឹង ស្វាមី ប៉ុន្តែអ្នកទាំងពីរ ព្យាយាមបំបាំងភ្នែកមហាជន?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពគ្រួសារតារាស្រី ពេជ្រ សូលីកា
រូបភាពគ្រួសារតារាស្រី ពេជ្រ សូលីកា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា