ភ្នំពេញ៖​ ក្រោយពីសម្រាលកូន អតីតតារាសម្តែង បេនី យ៉ាំង បានបង្ហោះសារ រូបភាព ទៅនឹងដំណឹងនៃ ការសម្រាលកូន របស់នាង ដែលបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ តាមដាននៃជីវិតឯកជន មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជា បានចូលរួមអបអរសាទរគ្រប់គ្នា​។

ជាក់ស្តែង មិនយូរប៉ុន្មាន អតីតតារាស្រីរូបនេះ ក៏បានធ្វើការ បង្ហោះទម្លាយរូបភាព កូនប្រុសរបស់នាង ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកសារជាថ្មី  បើក្រឡេកទៅមើលមុខកូនរបស់អតីតារាស្រីរូបនេះវិញ ពិតជាមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង អ្វីដែលចាប់អារម្មណ៍នោះ ថែមទាំងមានឈ្មោះពីរោះទៀតផង «Corsin»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក៏មានសាច់ញាតិបងប្អូន និងមានមិត្តរួមសិល្បៈជាច្រើន បានបញ្ចេញមតិ សរសើរ ទម្រង់មុខពីសម្រស់ស្រស់សង្ហាររបស់កូនប្រុសខ្លួន នៃសមាជិកថ្មីរបស់នាង ​ថែមទាំង បានជូនពរឲ្យម៉ាក់ៗ ក៏ដូចជាកូនប្រុសមានសុខភាពល្អផងដែរ៕

https://www.facebook.com/BenneYang/posts/3235835316682938

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង