រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានជ្រាបថា តារាចម្រៀង ឆន សុវណ្ណរាជ ដែលជាគណៈកម្មការម្នាក់ ក្នុងការប្រកួតចម្រៀង Cambodia Idol ត្រូវបានមហាជនរិះគន់យ៉ាងដំណំ ក្រោយរូបលោក ដាក់ពិន្ទុឲ្យបេក្ខជន ទុំ រដ្ឋា ថាNo ខណៈមហាជនស្តាប់ឮពិរោះខ្លាំង។
យ៉ាងណាមិញ មហាជននាំគ្នាជេ.រព្រាត តែជិតស្ងប់ស្ងាត់ទៅវិញហើយ បែរជា តារាចម្រៀងស្រី ពេជ្រ សោភា ដែលធ្លាប់ធ្វើជា គណៈកម្មការក្នុងការប្រកួតនេះរដូវកាលកន្លង និយាយកាន់ជើងរូបលោក មិនតែប៉ុណ្ណោះ ហ្វេនៗស្តាប់ទៅ ហាក់ដូចជា មានអាថ៌កំបាំងថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាស្រីរូបនេះ បង្ហើបថា ក្នុងរដូវកាលប្រឡងដូច្នេះ គណៈកម្មការត្រូវអង្គុយស្តាប់ សម្លេងផ្សេងៗគ្នាដល់ទៅជាង ១០០នាក់ ឬយ៉ាងតិចណាស់ក៏ ៥០នាក់ដែរ សួរថាតើលំបាកទេ? មិនតែប៉ុណ្ណោះ រូបនាងធ្លាប់ធ្វើជាគណៈកម្មការ រូបនាងយល់ សូម្បីតែរដូវកាលទី១ នរណាៗក៏មិននឹកស្មានថា ជាតារាចម្រៀង នី រតនា ជាអ្នកលើកពាននោះឡើយ សូម្បីតែខ្លួននិងមេ លើសពីនេះទៅទៀត ក្រឡេកមកមើលអ្នកកាន់តែពានគ្រប់រដូវ ឃើញតែ នី រតនា ប៉ុណ្ណោះដែរឈរជើងបានយូរ ដែលនេះមកពីការខំប្រឹងរបស់រូបលោកដែរ។
លើសពីនេះទៅទៀត រូបនាងថា វាលំបាកណាស់កំឡុងពេលកំពុងរើសបេក្ខជន គ្រប់ការសម្រេចចិត្តរបស់គណៈកម្មការ គឺមានហេតុផល ជាងនេះ រូបនាងថា បេក្ខភាព ទុំ រដ្ឋា សំណាងហើយ ប្រសិនបើបន្តដំណើរទៅមុខទៀត ក៏ធានាថានៅតែលំបាក រូបនាងហ៊ានភ្នាល់ស៊ីលុយ ដូច្នេះស្នើសុំ បងប្អូនមហាជន កុំជ្រុលនិយមដាក់គណៈកម្មការពេកអ្វី ព្រោះ ម្ចាស់ពានស្រួលមិនស្រួល ល្បីមិនដូចបេក្ខភាព ទុំ រដ្ឋាឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]