រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ធ្លាប់បានដឹងពីជីវិតពិតរបស់ តារាស្រី ផេនខេត នៅពេលបច្ចុប្បន្ននេះ ដែលកំពុងរស់នៅក្នុងបំណុលជាង ១៥ម៉ឺនដុល្លារ ដោយសារតែ ការរកស៊ីត្រូវខាតបង់កំឡុងសម័យកូវីដ ដែលធ្វើឲ្យផលិតផល លក់មិនទាន់ចេញ។

យ៉ាងណាមិញ ងាកទៅមើលជីវិតលើឆាកវិញ ទោះមានបញ្ហាធំដូចភ្នំត្រូវរ៉ាប់រងទាំងអស់ តែម្នាក់ឯងក្តី តែរូបនាងនៅ បន្តផ្តល់ស្នាមញញឹម សើចសប្បាយទៅទស្សនិកជន មើលទៅដូចជា មនុស្សគ្មានវិបត្តិសូម្បីតែបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ នៅក្រោយឆាកសម្តែង គ្រប់យ៉ាងគឺខុសស្រឡះ ថ្មីៗនេះ តារាស្រីរូបនេះ និងមិត្តភក្តិ ព្រមទាំង តារាស្រី គង់ ចាន់ស្រីមុំ ទៅដើរលេងនៅកោះស្តេច ទន្ទឹមនឹងនោះ ក្រុមមិត្តភក្តិរបស់តារាស្រីរូបនេះ ថតជាប់ ខ្លួនកំពុងឈរស្រែកមួយទំហឹងតែម្នាក់ឯងខ្លាំងៗ ថា «កាលណាទើបខ្ញុំអស់បំណុល ខ្ញុំធុញណាស់» ដែលធ្វើឲ្យហ្វេនៗក្តុកក្តួលចិត្តជាខ្លាំង មិនដឹងថា ធុញថប់នឹងជីវិតដល់ថ្នាក់ណាទេ ទើបដាច់ចិត្តស្រែកខ្លាំងៗ ដូចក្នុងរឿងភាគដូច្នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាស្រី ផេនខេត
   តារាស្រី ផេនខេត
   តារាស្រី ផេនខេត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត