បរទេស៖ អតីតយុទ្ធជន.ស.ង្គ្រា.ម.កូរ៉េម្នាក់ សព្វថ្ងៃអាយុ៩១ឆ្នាំ បានចំណាយពេលស្វែងរកគូស្នេហ៍របស់គាត់ម្នាក់ អស់រយៈពេល៧០ឆ្នាំ ដែលគាត់បានចាកចោលក្នុងប្រទេសជប៉ុន តែទីបំផុតគាត់បានជួបគ្នាម្ដងទៀតយ៉ាងរំជួលចិត្ត កាលពីសប្ដាហ៍មុននេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតា Duane Mann ជាទាហានជើងចាស់នៃកងទ័ពជើងទឹករបស់.ស.ង្គ្រា.ម.កូរ៉េ បានជួបគូស្នេហ៍របស់គាត់ជាលើកដំបូងក្នុងឆ្នាំ១៩៥៣ ដែលមានឈ្មោះថា Peggy Yamaguchi ខណៈពេលគាត់កំពុងឈរជើងនៅប្រទេសជប៉ុនពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៥៤។ ហើយលុះពេលទំនេរ គាត់មានការងារមួយទៀត ដែលជាជាងជួសជុលម៉ាស៊ីន នៅក្លិបកម្សាន្តមួយកន្លែង ដែលគូស្នេហ៍របស់គាត់បម្រើការងារជាអ្នកមើលថែមួក អាវក្រៅ​ ឬរបស់ផ្សេងៗទៀតរបស់ភ្ញៀវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកទាំងពីរបានជួបគ្នា និងចាប់ផ្ដើមមានទំនាក់ទំនងស្នេហារហូតដល់មានគម្រោងរៀបការ តែលោកតាផ្ទាល់បានរំសាយវិញ និងត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ មុនពេលកំណត់ពីរខែ។ ហើយពេលទៅដល់សហរដ្ឋអាមេរិក គាត់បានដឹងថាឪពុករបស់គាត់ បានយកប្រាក់ដែលគាត់ខំសន្សំចាយវាយអស់ និងជាមូលហេតុធ្វើឲ្យគាត់មិនអាចនាំយកគូស្នេហ៍មករស់នៅជាមួយបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ គាត់និងគូស្នេហ៍ តែងតែផ្ញើសំបុត្រឲ្យគ្នាទៅវិញទៅមក តែមិនយូរប៉ុន្មាន គាត់ក៏មិនបានទទួលសំបុត្រពីគូស្នេហ៍​ ដោយបាត់ដំណឹងសូន្យឈឹង និងក្រោយមកទើបដឹងថា ម្ដាយរបស់គាត់បាន.ដុ.ត.សំបុត្រចោល ព្រោះមិនចង់ឲ្យគាត់រៀបការជាមួយស្ត្រីជនជាតិជប៉ុន។

ជាក់ស្ដែង ការចាកចេញរបស់លោកតា​ បានកើតឡើងបន្ទាប់ពីគូស្នេហ៍របស់គាត់មានផ្ទៃពោះទៀត ដែលធ្វើឲ្យគាត់ពិបាកចិត្តជាខ្លាំង និងមានអារម្មណ៍ថា ត្រូវជួបគូស្នេហ៍ឲ្យទាល់តែបាន ដោយមិនមានបំណងចង់បោះបង់ចោលគូស្នេហ៍ទេ។ ហើយច្រើនឆ្នាំកន្លងមក ជុំវិញរឿងរ៉ាវនៃជិវិតស្នេហារបស់គាត់ ត្រូវបានលេចឮ និងល្បីល្បាញរហូតដល់ប្រទេសជប៉ុន ដែលជាលទ្ធផលធ្វើឲ្យកូនប្រុសរបស់គាត់ និងកូនប្រុសរបស់គូស្នេហ៍ ស្រាវជ្រាវរកគ្នាឃើញតែម្ដង។

យ៉ាងណាមិញ នៅពេលជួបមុខគ្នា លោកតាបាននិយាយទៅកាន់គូស្នេហ៍របស់គាត់ថា

លោកតា

ឮដូច្នេះ គូស្នេហ៍របស់គាត់បានតបទៅវិញថា៖

គូស្នេហ៍របស់លោកតា

ប្រភព: Yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]