រាជធានីភ្នំពេញ ៖ ជាគូស្នេហ៍ផ្អែមល្អែម តែក្រោយរៀបការបានមិនដល់១ខែផង ស្រាប់តែ តារាស្រី ផេនខេត និងស្វាមី ប្រកាសបែកបាក់គ្នា ធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើល អ្វីដែលធ្វើឲ្យគេឯង នឹកស្មានមិនដល់នោះគឺ បែកពីតារាស្រីរូបនេះ អតីតបែរជា បណ្តើរអ្នកថ្មីជាមនុស្សប្រុសដូចគ្នាទៅវិញ ហើយបញ្ជាក់ច្បាស់ឲ្យហ្វេនៗឈប់ហៅ ហ៊ា មកហៅ ចែវិញម្តង។
យ៉ាងណាមិញ ក្រោយបែកបាក់គ្នា គេឃើញមួយគូនេះហាក់ស្ងប់ស្ងាត់ ផ្ទុយទៅវិញ កាលពីប៉ុន្មានសបា្តហ៍មុននេះ ខាងអតីតបង្ហោះវីដេអូ និយាយរឿងឲ្យជួយដោះបំណុល ក៏ធ្វើឲ្យតារាស្រី ផេនខេត ឆេះដុំLiveបកស្រាយទាំងទឹកមុខខឹងសម្បារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ មហាជនស្ងើចថា គាប់ជួបម្លេះ ខណៈតារាស្រីរូបនេះបណ្តើរមិត្តភក្តិជិតស្និទខ្លួន ទៅចូលរួមក្នុងពីធីខួបកំណើត កញ្ញា លីវ ជីលី ចៃដន្យ ខាងអតីតក៏បណ្តើរអ្នកថ្មីទៅចូលរួម តែសំណាងល្អ គ្មានលេចឮដំណឹងមាន បញ្ហាអ្វីឡើយក្នុងពិធីនោះ ធ្វើឲ្យហ្វេនៗធូរចិត្ត ព្រោះ ទាំងសងខាងទើបក្តៅស្លឹកត្រចៀក ហើយមកជួបគ្នាដូច្នេះ ស្មានតែមានរឿងអ្វីកើតឡើយទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]