អាមេរិក៖ ស្ត្រីម្នាក់អាយុ៥១ឆ្នាំ មកពីរដ្ឋ Colorado នៃសហរដ្ឋអាមេរិក បានរក្សាទុកនូវដំឡូងបារាំងមួយ ក្នុងទូរទឹកកកឲ្យកកអស់រយៈពេល៥ឆ្នាំមកហើយ ដែលគាត់គិតថា វាមានស្នាមញញឹម ដែលកំពុងញញឹម និងមានភាពរួសរាយរាក់ទាក់មកកាន់គាត់។

ជាក់ស្ដែង អ្នកស្រី Lori Bricks បានបដិសេធមិនព្រមយកដំឡូងបារាំងនេះ មកចម្អិនធ្វើអាហារពេលព្រឹក តាំងពីឆ្នាំ២០១៧ម៉្លេះ ខណៈវាមានសភាពគួរឲ្យស្រលាញ់ជាខ្លាំងសម្រាប់គាត់ ដែលជាហេតុធ្វើឲ្យគាត់សម្រេចចិត្តរក្សាវាទុកតែម្ដង។ ហើយគាត់បានទិញវា មកពីផ្សារទំនើបមួយកន្លែង និងនៅលើវា គាត់សង្កេតឃើញថា វាមាននូវភ្នែកទាំងសងខាង រន្ធច្រមុះ និងមាត់ញញឹម ដែលគាត់បានដាក់ឈ្មោះឲ្យវាថា Pete ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ អ្នកស្រី បានយកវាចេញពីទូរទឹកកក និងថតរូបជាមួយវាម្ដងទៀត ដែលគាត់បានសង្កេតឃើញថែមទៀតថា វាហាក់ដូចជាចាស់ជាងមុន ដោយមានបន្ថែមស្នាមជាំពីក្រោមចង្ការ។ ហើយបន្ទាប់ពីថតរូបរួច គាត់បានដាក់វាចូលទៅក្នុងទូរទឹកកកវិញ និងរង់ចាំរហូតដល់៥ឆ្នាំក្រោយទៀត ទើបគាត់យកវាចេញ ដើម្បីបញ្ជាក់ថា វាបានរស់នៅជាមួយគ្នាយូរឆ្នាំ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]