ថៃ៖ គូស្នេហ៍វ័យចំណាស់មួយគូ មកពីខេត្ត Phetchabun ភាគខាងជើងនៃប្រទេសថៃ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយពួកគាត់ទាំងពីរនាក់ បានសម្រេចចិត្តរៀបការ និងរួមរស់ជាមួយគ្នា ក្រោយពីស្គាល់គ្នាបាន១០ថ្ងៃ។

ជាក់ស្ដែង លោកតា Nian Mala សព្វថ្ងៃមានអាយុ៧២ និងបានជួបលោកយាយ Moot Jamkham អាយុ៨៣ឆ្នាំ ជាលើកដំបូងនៅលើទំនប់ទឹក Pak Huay Dam ក្នុងខេត្ត Khon Kaen។ ហើយគាត់មិនបានជូនថ្លៃបណ្ដាការ ឬវត្ថុមានតម្លៃអ្វីទៅកាន់លោកយាយឡើយ ខណៈពិធីមង្គលការប្រារព្ធធ្វើឡើងយ៉ាងសាមញ្ញបំផុត នៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោកតា ធ្លាប់មានប្រពន្ធពីមុនម្ដងរួចមកហើយ និងមានកូនចំនួន៣នាក់ផងដែរ។ ចំណែកលោកយាយវិញ មិនធ្លាប់មានគ្រួសារ ឬរៀបការពីមុនទេ ពោលគឺក្រមុំចាស់។

យ៉ាងណាមិញ ក្រោយពីពិធីរៀបការ ត្រូវបានបញ្ចប់ទៅ និងមានសាច់ញាតិចូលរួម លោកតាបានរើអីវ៉ាន់របស់ខ្លួន ដើម្បីរួមរស់ជាមួយលោកយាយ ដោយមិនមានអ្វីជាប់ខ្លួនទេ ក្រៅពីម៉ូតូមួយគ្រឿង។ ហើយលោកតាបាននិយាយថា គាត់ពិតជាពេញចិត្ត ស្រលាញ់លោកយាយ១០០ភាគរយ និងថែមទាំងសន្យាថា នឹងមើលថែលោកយាយជារៀងរហូតផងដែរ៕

ប្រភព: Thethaiger

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]