អាមេរិក៖ កាលពីថ្មីៗនេះ បុរសម្នាក់មានតួនាទីជាអ្នកគ្រប់គ្រង ស្ថានីយប្រេងឥន្ធនៈ Shell Station នៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ត្រូវបាន.ប.ណ្ដេ.ញ.ចេ.ញ.ពីការងារ បន្ទាប់ពីគាត់បានកំណត់តម្លៃខុសដោយចៃដន្យសម្រាប់ប្រេងសាំងមួយហ្គាឡុង ពីតម្លៃ៦.៩៩ដុល្លារអាមេរិក ទៅជា៦៩សេនវិញ។

ជាក់ស្ដែង លោក John Szczecina បានទទួលស្គាល់ថា នេះពិតជា.កំ.ហុ.ស.របស់គាត់មែន និងគិតថា វាជាសុនបិនដ៏អាក្រក់បំផុតសម្រាប់គាត់ផងដែរ។ ហើយដំបូងឡើយ គាត់បានកំណត់តម្លៃត្រឹមត្រូវលើប្រភេទប្រេងសាំងទាំងអស់ លើកលែងតែប្រេងម៉ាស៊ូតប៉ុណ្ណោះ ដែលខុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ភ្លាមៗតែម្ដង មនុស្សបានចាប់ផ្ដើមផ្សព្វផ្សាយពីតម្លៃប្រេងសាំងទាប នៅលើបណ្ដាញសង្គមនានា ដូចជាហ្វេសប៊ុក និងអ៊ីស្ដារក្រាមជាដើម ដែលធ្វើឲ្យមានការតម្រង់ជួរចូលចាក់ប្រេងសាំងជាបន្ដបន្ទាប់ ដើម្បីទាញយកផលប្រយោជន៍ ខណៈប្រេងសាំងក្នុងប្រទេសមានការកើនឡើង។ ចំពោះកំហុសរបស់គាត់ ត្រូវបានបញ្ចប់ដោយធ្វើឲ្យខាងស្ថានីយប្រេងឥន្ធនៈ ខា.ត.ប.ង់.ប្រាក់ដល់ទៅជិត២០,០០០ដុល្លារអាមេរិកឯណោះ និងសម្រេចឲ្យគាត់លា.ឈ.ប់.ពីការងារទៀត។

យ៉ាងណាមិញ ប្អូនស្រីរបស់គាត់ បានចាប់ផ្ដើមការរៃអង្គាសប្រាក់ពីសប្បុរសជន នៅលើវេបសាយមួយ ដើម្បីជួយគាត់សងប្រាក់ទៅកាន់ស្ថានីយប្រេងឥន្ធនៈ ចៀសវាងមានការ.ប្ដឹ.ង។ ហើយគិតត្រឹមថ្ងៃព្រឹកថ្ងៃពុធ បានទទួលទឹកប្រាក់ចំនួនតិចជាង៣,៥០០ដុល្លារអាមេរិក នៃគោលដៅទឹកប្រាក់សរុប១៦,០០០ដុល្លារអាមេរិក៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម

  លោក John Szczecina
តម្លៃដែលត្រឹមត្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]