បារាំង៖ លោកយាយម្នាក់អាយុ៨២ឆ្នាំ មកពី Val d’Oise នៃប្រទេសបារាំង បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាពដ៏ខ្លាំងក្លារបស់គាត់ក្នុងការរត់ ខណៈបើទោះបីជាគាត់មានអាយុច្រើនយ៉ាងណាក៏ដោយ។

ជាក់ស្ដែង លោកយាយ Barbara Humbert បានចាប់ផ្ដើមការរត់ នៅពេលគាត់មានអាយុ៤៣ឆ្នាំប៉ុណ្ណោះ និងបានទទួលការបង្ហាត់បង្រៀន ពីការប្រើប្រាស់ដង្ហើមផងដែរ។ ហើយក្នុងអំឡុងពេលការប្រកួតជើងឯកបារាំងកាលពីចុងខែមុននេះ ដែលធ្វើឡើងនៅទីក្រុង Brive-la-Gaillarde គាត់បានបំបែកកំណត់ត្រាពិភពលោក នៃការរត់ចម្ងាយឆ្ងាយបំផុតចំនួន១២៥គីឡូម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង សម្រាប់ប្រភេទអាយុរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មកទល់សព្វថ្ងៃនេះ លោកយាយបានចូលរួមការរត់ប្រណាំងចំនួន១៣៧ដង និងការរត់ម៉ារ៉ាតុងចំនួន៥៤ដង។ ហើយស្ទើរតែពេញមួយជីវិតនេះ គាត់បានទទួលបទពិសោធន៍នឹង.រ.បួ.ស.ជាច្រើន រួមទាំងការឈឺត្រគាក និង.ស.ន្លា.ក់.ក.ជើង ប៉ុន្ដែគាត់មិនបណ្ដោយឲ្យបញ្ហាជ្រៀតជ្រែក ក្នុងអ្វីដែលគាត់ស្រលាញ់ឡើយ។

យ៉ាងណា ចំពោះម្ចាស់កំណត់ត្រារត់ចម្ងាយឆ្ងាយពីមុន គឺស្ត្រីជាជនជាតិអាល្លឺម៉្លង់ ដែលបានរត់ចម្ងាយ១០៥គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងរយៈពេល២៤ម៉ោងកាលពីប៉ុន្មានខែមុនម៉្លេះ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពកាលប្រកួតពីមុន
រូបភាពកាលប្រកួតពីមុន
រូបភាពទើបប្រកួតថ្មីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]