រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង នីកូ និងតារាចម្រៀងស្រី ពេជ្រ សូលីកា ធ្លាប់ត្រូវបានហ្វេនៗជាច្រើន ផ្គូផ្គងឲ្យអ្នកទាំំងពីរក្លាយជាគូស្នេហ៍នឹងគ្នាក្នុងជីវិតពិត ព្រោះ រាល់ការសម្តែងចាប់ដៃគូនឹងគ្នាម្តងៗ អ្នកទាំងពីរ សម្តែងចូលតួខ្លាំងដូចពិតៗ ។

មិនត្រឹមតែសម្តែងស៊ីចង្វាក់នឹងគ្នាទេ សូម្បីតែ អាកប្បកិរិយា សម្តីចរិយា ហើយសម្រស់វិញ អ្នកទាំងពីរ ក៏ត្រូវគ្នាច្រើនដែរ តារាប្រុស នីកូ សង្ហាហើយល្បីទៀត រីឯតារាស្រី ពេជ្រ សូលីកា ក៏ស្រស់ស្អាតនិងឆ្លាតថែមទៀត តែពេលនេះ ពេជ្រ សូលីកា មានគ្រួសារគួរឲ្យស្រឡាញ់រួចហើយ ប៉ុន្តែ ហ្វេនៗនៅចង់មើលការសម្តែងរួមគ្នា របស់អ្នកទាំងពីរដូចមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងកម្មវិធីរបស់ Gatsby Idol final show ថ្មីៗនេះ ទើបចាប់អារម្មណ៍ថា នីកូ និង សូលីកា ប្តូរពណ៌សក់ចំពេលដូចគ្នា ហើយពណ៌វិញ ស្រដៀងគ្នាថែមទៀត ក្រឡេកមួយភ្លែតស្មានតែ ជាតារាកូរ៉េទៅហើយ ទោះពណ៌សោះឆើតយ៉ាងនេះក៏ដោយ តែប៉ះចំអ្នកទាំងពីរវិញ កាន់តែជះចំហាយទាក់ទាញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស នីកូ
តារាប្រុស នីកូ
តារាប្រុស នីកូ និងតារាស្រី សូលីកា
តារាប្រុស នីកូ និងតារាស្រី សូលីកា
តារាប្រុស នីកូ និងតារាស្រី សូលីកា
តារាស្រី សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ