ប្រេស៊ីល៖ បុរសម្នាក់អាយុ៣១ឆ្នាំ មកពីប្រទេសប្រេស៊ីល និងជាអ្នកមានឥទ្ធិពលឌីជីថល បានអញ្ជើញស្ត្រីម្នាក់ទៀតឲ្យចូលរោងអាពាហ៍ពិពាហ៍ បន្ទាប់ពីភរិយាសារភាពថា រូបនាងផ្ទាល់ជាមនុស្សស្រលាញ់.ភេ.ទ.ដូ.ច.គ្នា។

ជាក់ស្ដែង លោក Diego Rodrigue de Souza បានស្គាល់ភរិយាទីមួយ ជាលើកដំបូង តាមរយៈកម្មវិធីណាត់ជួបមួយដ៏ល្បីល្បាញរបស់ប្រទេសប្រស៊ីលតាំងពីឆ្នាំ២០០៦ម៉្លេះ។ ហើយបន្ទាប់ពីទាក់ទងគ្នា ជាលក្ខណៈស្នេហាបាន៣ឆ្នាំមក អ្នកទាំងពីរបានសម្រេចចិត្តរៀបការតែម្ដងក្នុងឆ្នាំ២០០៩ ខណៈខាងប្រុសមានអាយុ១៩ឆ្នាំ និងខាងស្រីមានអាយុ១៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំណងអាពាហ៍ពិពាហ៍បានដំណើរការយ៉ាងល្អរយៈពេល៧ឆ្នាំ រហូតដល់អ្នកទាំងពីរ មានកូនដំបូងជាមួយគ្នាក្នុងឆ្នាំ២០១៦។ ហើយលោក Diego បានដឹងថាភរិយារបស់គាត់ ជាមនុស្សមានអារម្មណ៍ស្រលាញ់ទាំងប្រុស និងស្រី ចាប់តាំងពីទាក់ទងគ្នាដំបូងម៉្លេះ និងព្រមទទួលយក បើទោះបីជាមិត្តភក្ដិ និងគ្រួសារបដិសេធក៏ដោយ។

លុះមកដល់ឆ្នាំ២០១៩ អ្នកទាំងពីរ បានគិតថា ដល់ពេលវេលាមួយដែលត្រូវមានជនទីបីចូលក្នុងចំណងអាពាហ៍ពិពាហ៍ហើយ ដែលអ្នកទាំងពីរបានយល់ស្របគ្នាថា គួរតែជាមនុស្សស្រី។ ដូច្នេះអ្នកទាំងពីរ បានព្យាយាមស្វែងរកតាមរយៈកម្មវិធីណាត់ជួបមួយផ្សេងទៀត ដែលជាលទ្ធផល គឺស្ត្រីអាយុ២៥ឆ្នាំម្នាក់ និងត្រូវបានរកឃើញក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ដដែល។

យ៉ាងណាមិញ ដំបូងឡើយ មានការប្រច័ណ្ឌ និងការច្រណែនកើតឡើងខ្លះ ប៉ុន្ដែអ្នកទាំងបីគិតថា វាជាបញ្ហាធម្មតាប៉ុណ្ណោះ និងចាប់តាំងពីពេលនោះមក អ្នកទាំងបីបានដោះស្រាយតាមរយៈការប្រាស្រ័យទាក់ទង និងរស់នៅដោយសុខស្រួល។ ហើយអ្នកទាំងបី បានសម្រេចចិត្តរៀបការរួមគ្នា ក្នុងខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ និងទទួលបានមតិ.រិះ.គ.ន់.ពីបណ្ដាញសង្គមផងដែរ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]