ភ្នំពេញ៖ ជាការពិតណាស់ មានហ្វេនៗជាច្រើនបានស្គាល់រួចមកហើយពីតារាម៉ូដែលស្រីដ៏មានប្រជាប្រិយជាមួយនឹង មានរូបរាងស្រស់ស្អាតខ្លាំង រាងស្លីមរូបសម្ផស្សដ៏ទាក់ទាញរបស់នាង។ ជាពិសេស នាពេលបច្ចុប្បន្ន រូបនាង ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពី សូរិយ៉ាន បានចូលប្រកួតក្នុងកម្មវិធី Miss Universe Cambodia ដែលទទួលបានតំណែងTop10 ផងដែរ។

ប៉ុន្តែយ៉ាងណាមិញ មហាជនជាច្រើនបានដាក់ការរំពឹងខ្ពស់ថា សូរិយ៉ាន នឹងអាចឈានចូលដល់Top5ឯណោះ ដោតហេតុថាបេក្ខភាពផ្សេងៗក៏មានសមត្ថភាព និងពិន្ទុចាញ់គ្នាតែបន្តិចៗប៉ុណ្ណោះ ទើបធ្វើឲ្យតារាស្រីរូបនេះមិនអាចឈានជើងដល់Topទាំង៥បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ត្បិតថា សូរិយ៉ាន ត្រឹមតែTop10 ពិតមែន តែនាងបែរជាផ្ទុះការចាប់អារម្មណ៍នៅពេលប្រកាសលទ្ធផលអ្នកឈ្នះមកុដ សូរិយ៉ាន បានបង្ហាញសកម្មភាពដោយសុទ្ធចេញពីចិត្តរំភើបពេលឃើញ ម៉ានីតា ទទួលបានមកុដដោយក្តីរំភើបញញឹមទះដៃសាទរ ដោយគ្មានការអាក់អន់ចិត្តអ្វីឡើយ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីទឹកចិត្តរបស់នាងជាខ្លាំង៕

សូមទស្សនារូបភាពនិង ជូនវីដេអូខាងក្រោម៖

ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់
ហង្ស ម៉ានីតា
@finbrand168

អាណិតគាត់ណាស់ ទោះមិនបានជាប់ក៏នៅតែសប្បាយជំនួសគេ 🥰

♬ Here's Your Perfect - Flukie
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សូរិយ៉ាន់