កម្សាន្ត៖ ពិតណាស់ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង អែនជី បើទោះបីជាសព្វថ្ងៃអ្នកនាង​បានផ្អាកពីសិល្បៈទាំងស្រុងក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែមាននៅក្នុងចិត្តអ្នកគាំទ្រ ក៏ដូចជាចាំដានពីជីវិតឯកជនរបស់នាងមិនដាច់ផងដែរ។  

ជាងនេះទៅទៀត សព្វថ្ងៃបើទោះជាអ្នកនាង មានគ្រួសារនិងកូនមួយរួចទៅហើយក្តី តែសម្រស់តារាស្រីរូបនេះនៅតែលេចធ្លោជាមួយនឹងរូបរាងដ៏ស្លីម ក្បាលពោះរាបស្មើរ សាច់រលោងម៉ដខៃ ស្ទើរតែមិនជឿថា អែនជី ធ្លាប់សម្រាលកូននោះឡើយ បើស្អាតម្លឹៗស្ទើរតែដូចក្រមុំបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ ស្រាប់តែមានការចាប់អារម្មណ៍ទៅលើស្រីខ្មែររូបនេះបច្ចុប្បន្ននាងកាន់តែស្អាតខ្លាំងក្មេងជាងវ័យដោយគ្រប់ពេលបង្ហាញខ្លួនម្ដងៗ បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាខ្លាំងមែនទែន។ ជាពិសេស នាងថែមទាំងត្រូវបានហ្វេនៗ សរសើរថាមើលយូទៅស្អាតស្រដៀងទៅនឹង តារាស្រីប្រចាំប្រទេសថៃ កញ្ញា Davikah ដែលវត្តមានអ្នកទាំងពីរនៅលើបណ្ដាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍មិនធម្មតា ៕

សូមទស្សនារូបភាពខាងក្រោម៖

អែនជី
អែនជី
អែនជី
អែនជី
Mai Davikah
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង