អូស្ត្រាលី៖ បុរសម្នាក់ អាយុ៣៧ឆ្នាំ និងមានអាជីពជាជាងថតរូបដ៏ជំនាញ មកពីរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងកាលពីថ្មីៗនេះ ជាមួយនឹងទូកហោះរបស់គាត់ ដែលច្នៃឡើងដោយខ្លួនគាត់ផ្ទាល់តែម្ដង។
ជាក់ស្ដែង លោក Ben បានដឹកជញ្ជូនគ្រឿងបន្លាស់សម្រាប់ទូកហោះរបស់គាត់ ពីសហរដ្ឋអាមេរិក និងដាក់បំណែកទាំង៨,០០០ចូលគ្នាដោយខ្លួនឯង។ ហើយវាបានធ្វើឲ្យគាត់ចំណាយអស់រយៈពេលចំនួន២ខែ ដើម្បីបញ្ចប់ផងដែរ ខណៈមិនមានជំនាញច្បាស់លាស់ក្នុងការកែច្នៃឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើទោះបីជាយ៉ាងណាក៏ដោយ នៅទីបំផុត គាត់បានទទួលជោគជ័យ ដែលទូកអាចហោះឡើងទៅលើអាកាសបានកម្ពស់ដល់ទៅ១០,០០០ហ្វីត (ប្រមាណ៣,០៤៨ម៉ែត្រ)។ ហើយគាត់បានធ្វើដំណើរហោះហើរលើកោះ Solomon ចំនួនពីរបីម៉ោង មុនពេលអាកាសធាតុមិនអំណោយផល និងត្រូវបានបង្ខំឲ្យគាត់ចុះចត។
យ៉ាងណាមិញ ជុំវិញរូបភាព និងវីដេអូនៃការហោះហើរ ត្រូវបានចងក្រងឡើង សម្រាប់ Gallery Earth ដែលជាអង្គការសប្បុរសធម៌លក់រូបថតដើម្បីរៃអង្គាសថវិកាទៅកាន់អង្គការ NGOs ផងដែរ៕
ប្រភព: Metro
សូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]