សិង្ហបុរី៖ បុរសម្នាក់អាយុ៦២ឆ្នាំ មកពីប្រទេសសិង្ហបុរី បានអះអាងថា ស្ត្រីម្នាក់ដែលគាត់ហៅថា ជាអតីតមិត្តស្រី បានបដិសេធមិនព្រមប្រគល់ប្រាក់ចំនួន៥០,០០០ដុល្លារសិង្ហបុរី (ប្រមាណ៣៦,៩៩៩ដុល្លារអាមេរិក) ខណៈស្ត្រីជាអតីតមិត្តស្រីរបស់គាត់ មានអាយុ៦២ឆ្នាំដែរ បានបដិសេធទាំងស្រុងនូវការ.ចោ.ទ.ប្រ.កា.ន់. ដោយនិយាយថា ទំនាក់ទំនងរវាងអ្នកទាំងពីរ មិនមានអ្វីលើសពីមិត្តរួមការងារទេ។

ជាក់ស្ដែង លោក Xie Shun បានឲ្យដឹងថា គាត់បានជួបអតីតមិត្តស្រីជាលើកដំបូង នាពេលដែលគាត់បានចាប់ផ្ដើមបម្រើការងារនៅកន្លែងសាងសង់កប៉ាល់ ក្នុងឆ្នាំ១៩៩៦។ ហើយអ្នកទាំងពីរ បានទាក់ទងគ្នាក្នុងនាមជាមិត្តរួមការងារប៉ុណ្ណោះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែក៏បានបាត់បង់ការទាក់ទង នៅពេលដែលគាត់បានផ្លាស់ប្ដូរការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ឆ្នាំ២០១៤ នៅពេលអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ និងស្ថិតក្នុងស្ថានភាពគ្មានដៃគូស្នេហាទៀត ដូច្នេះអ្នកទាំងពីរក៏បានបង្កើតអារម្មណ៍ស្នេហាជាមួយគ្នា និងសម្រេចរស់នៅក្រោមដំបូលផ្ទះតែមួយ ដែលតម្លៃជួលចំនួន៦០០ដុល្លារសិង្ហបុរីក្នុងមួយខែ (ប្រមាណ៤៣១ដុល្លារអាមេរិក)។

ក្រោយមក លោក Xie បានប្រគល់ប្រាក់ចំនួនខាងលើ ទៅកាន់អតីតមិត្តស្រីរបស់គាត់ ដើម្បីជួយថែរក្សាបណ្ដោះអាសន្ន ព្រោះគាត់ត្រូវការកន្លែងទុកដាក់សាច់ប្រាក់ ដែលមានសុវត្ថិភាព។ ហើយអ្នកទាំងពីរ បានធ្វើកិច្ចព្រមព្រៀងជាមួយគ្នា ដោយចុះហត្ថលេខា ដែលអតីតមិត្តស្រីត្រូវប្រគល់ឲ្យគាត់វិញ នៅពេលគាត់ត្រូវការ។

រយៈពេល៣ខែកន្លែងផុតទៅ ទំនាក់ទំនងរបស់អ្នកទាំងពីរមានភាពរកាំរកុះ ដែលជាហេតុធ្វើឲ្យលោក Xie ទា.ម.ទា.រ.ប្រាក់យកមកវិញ តែអតីតមិត្តស្រីមិនព្រមប្រគល់ឡើយ។

ងាកមកកាន់សម្ដីរបស់អតីតមិត្តស្រីវិញ បានឲ្យដឹងដែរថា មិនបានជួយថែរក្សាលុយ ជួលផ្ទះនៅជាមួយគ្នា ធ្វើកិច្ចព្រមព្រៀង ឬទទួលក្ដីស្រលាញ់ពីលោក Xie ទេ។ ហើយអ្នកស្រីក៏មិនបានចូលចិត្ត លោក Xie ដែរ ដែលលោក Xie បានព្យាយាម.បំ.ផ្លា.ញ.អ្នកស្រី ដោយសារបរាជ័យក្នុងការសុំស្នេហ៍។

យ៉ាងណាមិញ មានអ្នកធ្លាប់ធ្វើការរួមគ្នាជាមួយអ្នកទាំងពីរម្នាក់ បានឃើញថា អ្នកទាំងពីរពិតជាបានធ្វើកិច្ចព្រមព្រៀងប្រគល់ប្រាក់មែន ប៉ុន្ដែមិនបានដឹងពីចំនួនទឹកប្រាក់ទេ។

ចំណែកលោក Xie វិញមានក្រដាសស្នាមត្រឹមត្រូវ តែមិនមែនច្បាប់ដើម ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ដែលគាត់បានព្យាយាម.ទា.ម.ទា.រ.មកវិញ ដោយការទៅសួរសុខទុក្ខ ទូរសព្ទ ផ្ញើសារ ស្នើសុំការជួយពីប៉ូលិស និងដល់ថ្នាក់ទៅពិភាក្សាជាមួយក្រុមហ៊ុនប្រមូលបំណុលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គាត់ពិបាកនឹង.ទា.ម.ទា.រ.ប្រាក់ជាខ្លាំង ព្រោះគាត់បានបាត់កិច្ចព្រមព្រៀងច្បាប់ដើម និងទើប.បា.ត់.ការងារទៀត ដូច្នេះគាត់សង្ឃឹមថា នឹងអាចបានប្រាក់មកវិញ ខណៈមិនមានប្រាក់សន្សំជាប់ខ្លួនសម្រាប់ចាយវាយទេ។

ហើយកាលពីមុន គាត់ធ្លាប់បានធ្វើការនៅលើសមុទ្រ និងទទួលប្រាក់ក្នុងមួយខែៗជាច្រើន ប៉ុន្ដែដោយសារ.ល្បែ.ង.ស៊ី.ស.ង ធ្វើឲ្យគាត់.ធ្លា.ក់.ខ្លួន និងចាញ់សរុបប្រហែលលានដុល្លារសិង្ហបុរីឯណោះ (៧១៩,៨០០ដុល្លារអាមេរិក)៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

លោក Xie កំពុងបង្ហាញរូបថតគាត់ និងអតីតមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]