រាជធានីភ្នំពេញ ៖ ពិតណាស់ លោក ម៉ាដូណា ជាតារាកំប្លែងប្រុស និយមអ្វីដែលប្លែកៗបម្រើទស្សនីយភាពដល់មហាជន ខណៈជីវិតពិត រូបលោកក៏ត្រូវគេស្គាល់ ជាកូនអ្នកលក់មាសពេជ្រម្នាក់ផងដែរ ប៉ុន្តែ ហេតុតែស្រឡាញ់សិល្បៈ រូបលោក ក៏ឆ្លៀតសម្តែងម្តងម្កាល ក្រៅពីរបររកស៊ីផ្សេងទៀតរបស់ខ្លួន។
យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានបើកចំហពី ទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយគូស្នេហ៍ពេញមុខមាត់ច្រើនឆ្នាំទៅហើយ ដែលថ្មីៗនេះ ធ្វើខួបរៀបការ៧ឆ្នាំ ដោយលោក ម៉ាដូណា បង្ហើបថាការពិតស្គាល់គ្នាយូរឆ្នាំហើយ ប៉ុន្តែ នេះបើគិតចាប់ពីពេលស្គាល់គ្នា នៅក្បែរគ្នាគឺ៧ឆ្នាំហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ទាល់តែទម្លាយដើមចម ទើបដឹងថា គូស្នេហ៍ភេទដូចគ្នារបស់លោក ម៉ាដូណា ស្រឡាញ់គ្នាស្មោះស្ម័គ្រមែន ព្រោះសព្វថ្ងៃនេះ អ្នកទាំងពីរស្វះស្វែងរកលុយ នាំគ្នាដោះបំណុលព្រោះរឿងតុនទីន មិនរត់ចោលគ្នា ជាពិសេស អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺរូបលោក បញ្ជាក់ថា ធ្លាប់មានសង្សារច្រើននាក់ហើយ ប៉ុន្តែគូស្នេហ៍ម្នាក់នេះ ប្លែកខុសពីបុរសមុនៗ ស្រឡាញ់យើងស្មោះស្ម័គ្រ មើលថែរក្សាចេញពីចិត្ត ទើបធ្វើឲ្យខ្លួនទុកចិត្ត។
មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ក៏មានគម្រោងរៀបការដែរ ប៉ុន្តែ៣ដងហើយដែលត្រូវបរាជ័យ លើសពីនេះទៅទៀត ប្រសិនបើ បានរៀបការរួចរាល់ អ្នកទាំងពីរ ក៏បម្រុងនឹងយកកូន ដោយប្រើមេជីវិតខ្លួនផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook
ប្រភព ៖ សិល្បករកម្ពុជានិងសង្គម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]