រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ ក្រោយពេលប្រកាសលែងលះជាមួយភរិយា មិនទាន់ប៉ុន្មានផង គេឃើញអតីតពិធីករ លាន អាហ្វ្រីគីនីន បណ្តើរសង្សារថ្មីជាមេម៉ាយស្តុក អ្នកលក់អនឡាញរូបសម្រស់ខ្ចី មិនតែប៉ុណ្ណោះ នៅចិត្តល្អ ចេញមុខសងបំណុលអនាគតស្វាមីថែមទៀតផង។
យ៉ាងណាមិញ កាន់តែផ្អែមល្អែមហើយទំនងនឹងមានផ្លែផ្កាពីគេឯងទៀតនោះ អតីតភរិយារូបលោក ចេញមុខមកទម្លាយចរឹកពិតៗរបស់ លោក គីនីន ទាំងផ្ទះ ទាំងរថយន្ត សុទ្ធតែបង់រំលោះ រីឯកូនទាំង៤វិញ មិនដែលចិញ្ចឹមសោះឡើយ ធ្លាក់លើរូបនាងជាអតីតភរិយា កែវ វល័ក្ខណ៍ ជាអ្នករ៉ាប់រងគ្រប់យ៉ាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ មហាជនមួយចំនួន នាំគ្នារិះគន់ទំនងស្តាយប្តីហើយ ទើបពេលឃើញគេមានក្តីសុខ អតីតភរិយាចេញមុខមកបកស្រាយយ៉ាងដូច្នេះ តួយ៉ាងដើម្បីអស់ចម្ងល់ អតីតភរិយាបានចេញមុខមកជាថ្មី ដោយហ៊ានស្បថស្លា.ប់ចោលកូនទាំង៤ ប្រសិនបើរូបនាងមានចិត្តស្តាយប្តីមែន មិនតែប៉ុណ្ណោះ បច្ចុប្បន្នខ្លួនក៏បានភ្ជាប់ពាក្យនឹងគ្រួសារថ្មីហើយ លើសពីនេះទៅទៀត គោលបំណងចេញមកនេះ គឺដើម្បីឲ្យ អតីតជួយចិញ្ចឹមកូន ហើយសងបំណុល ឡានដែលលោក គីនីន បានជិះហើយកំពុងបង់រំលោះ មានឈ្មោះប្អូនបង្កើតខ្លួននោះផង។
ចុងក្រោយ អតីត បានបង្ហើបថា រូបនាងមិនយល់ថា ជាលោក គីនីន ជាឧកញ៉ាពិតឬយ៉ាងណាទេ ព្រោះប្រសិនបើមាន ត្រាស់បង្គាប់ពីព្រះមហាក្សត្រមែននោះ ប្រាកដជា ផ្តិតតាំងពេញផ្ទះហើយ ជាងនេះទៅទៀត ឧកញ៉ាអីគេ ពេលខ្លះ មានលុយឲ្យទិញម្ហូប ពេលខ្លះបែរជាគ្មានទៅវិញ ជាឧកញ៉ាប្រហោងក្នុង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ តារាញូស៍
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]