ជប៉ុន៖ វិមានខ្នាតតូចួយខ្នងរបស់សុនខ ត្រូវបានគេហៅឈ្មោះថា «The Inuden» ជាអច្ឆរិយវត្ថុស្ថាបត្យកម្មតម្លៃ១៥០,០០០ដុល្លារអាមេរិក ដែលត្រូវបានសាងសង់ឡើងដោយដៃផ្ទាល់ និងជាជាងឈើក្នុងវាំងនៃប្រទេសជប៉ុន។ ហើយវាជាអាចជាវិមានដ៏ថ្លៃបំផុតសម្រាប់សុនខ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ។

ជាក់ស្ដែង ក្រុមហ៊ុន Cultural Property Structural Plan Co., Ltd. គឺជាក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងអូសាកា ដែលមានជំនាញខ្ពស់ក្នុងការអភិរក្ស ជួសជុលអគារវប្បធម៌ និងការរចនាការពង្រឹងការរញ្ជួយដី។ ហើយថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសគម្រោងថ្មីមួយ ដែលពាក់ព័ន្ធនឹងការសាងសង់វិមានឲ្យសុនខផ្តាច់មុខ ចេញពីវត្ថុធាតុដើមធម្មជាតិ និងមានគុណភាពខ្ពស់ ដោយប្រើបច្ចេកទេសប្រពៃណីតែមួយ ខណៈដូចគ្នានឹងការសាងសង់លើទីសក្ការៈបូជា និងប្រាសាទរបស់ជប៉ុនផ្សេងៗទៀតជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គម្រោងនេះ នឹងមានរចប័ទ្មតាមបែប Zenshu-sama ដែលឆ្លាក់ដោយដៃ មានដំបូលកោងដ៏ស្រស់ស្អាតគ្របដណ្តប់ដោយបន្ទះទង់ដែងលាតសន្ធឹង និងមានមូលដ្ឋានថ្មក្រានីត។ យ៉ាងណាមិញ ដោយសារវិមាននេះ សាងសង់ដោយដៃរបស់ក្រុមអ្នកឯកទេស ដែលមមាញឹកនឹងការស្ដារឡើងវិញនូវអច្ឆរិយវត្ថុស្ថាបត្យកម្មផ្សេងៗ ដូច្នេះក្នុងមួយឆ្នាំ មានតែមួយយូនីតប៉ុណ្ណោះ នឹងត្រូវផលិត និងលក់។ ហើយក្រុមហ៊ុន នឹងចាប់ផ្ដើមការទទួលបញ្ជាទិញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ តែប្រសិនបើមានការទិញលើសពីមួយខ្នង ដូច្នេះខាងក្រុមហ៊ុន នឹងធ្វើការចាប់ឆ្នោត ដើម្បីកំណត់ថាអ្នកណាទទួលបានផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]