រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាស្គាល់ អតីតពិធីករ លាន អាហ្វ្រីគីនីន ល្បីឈ្មោះថាជាឧកញ៉ាម្នាក់ ប៉ុន្តែ មានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូសនឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខនឹងអ្នកថ្មី តែអតីតភរិយា ទម្លាយចរឹកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ។
យ៉ាងណាមិញ ទោះអតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន រួចលើកថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមក គឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូននិងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ រកបានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ទៅ១០ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្ត្រីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា។
ជាក់ស្តែង មហាជនផ្ទុះការចាប់អារម្មណ៍នឹង សម្រស់របស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុភាពរមទម្យ គួរឲ្យស្រឡាញ់ជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]