រុស្ស៊ី៖ លោក Dmitry Muratov ជាអ្នកនិពន្ធនាយកនៃកាសែតឯករាជ្យ Novaya Gazeta របស់ប្រទេសរុស្ស៊ី បានដាក់ដេញថ្លៃមេដាយមាសណូបែលសន្ដិភាព និងលក់ដាច់ក្នុងតម្លៃ៨៤.៥ផោន (ប្រមាណ១០៣.៤លានដុល្លារអាមេរិក) ដើម្បីរៃអង្គាសថវិកាសម្រាប់កុមារ ដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារ.ស.ង្រ្គា.ម.នៅអ៊ុយក្រែន។

ជាក់ស្ដែង ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងតាមរយៈទូរសព្ទហៅចូល និងអ្នកទិញ មិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ខណៈតម្លៃ បានបំបែកកំណត់ត្រាពីមុន ដែលថ្លៃបំផុតមិនធ្លាប់មាននៅលើពិភពលោក សម្រាប់ការដេញថ្លៃមេដាយណូបែល។ ហើយមានអ្នកចូលរួមដេញថ្លៃជាច្រើននាក់ ដែលមកពីបរទេស និងធ្វើឲ្យមានការដេញថ្លៃទៅវិញទៅមក រហូតដល់បង្កើតបានចំនួនតម្លៃសរុប យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទឹកប្រាក់ចំនួន៤០០,០០០ផោន (ប្រមាណ៤៨៩,៦២២ដុល្លារអាមេរិក) ត្រូវបានប្រកាសរួចជាស្រេចហើយថា នឹងបរិច្ចាគដល់អង្គការសប្បុរសធម៌។ ហើយយ៉ាងណាមិញ ចំពោះមេដាយណូបែលពីមុន ត្រូវបានដាក់ដេញថ្លៃក្នុងឆ្នាំ២០១៤ ដោយលក់ដាច់ បានទឹកប្រាក់ចំនួន៣.៩លានផោន (ប្រមមាណ៤,៧៧០,០០០ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]