កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែបងប្អូនដែលជាអ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាបអំពីទំនាក់ទំនងស្នេហារវាងតារាប្រុសស្រីល្បីឈ្មោះចំនួន២ដួង គឺនាយព្រែក កញ្ញា ឈិន មុន្នីនាថ ជាក់ជាមិនខាន។
យ៉ាងណាមិញ កន្លងទៅបើទោះបីជាមានភាពស្និតស្នាលល្អូកល្អើនយ៉ាងណា និងទៅណាមកណាថែមទាំងមានវត្តមានគ្នាទាំងគូបណ្ដើរយ៉ាងត្រសងក្តី ក៏ នាយព្រែក បានលើកឡើងថាគ្រាន់តែចាត់ទុកគ្នាជាបងប្អូនប៉ុណ្ណោះ មិនដែលបញ្ចេញថាជាស្នេហានោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីបានមួយរយៈ តាមការផ្តល់បទសម្ភាសន៍មួយ តារាប្រុសរូបនេះក៏បានសម្រេចចិត្តបើកទម្លាយពីទំនាក់ទំនងរវាងខ្លួន និង ឈិន មុន្នីនាថ ថាពិតជាស្នេហាពិតមែនដោយកន្លងទៅស្ថិតក្នុងការមើលចិត្តគ្នាសិន មកទល់ពេលនេះគឺជាស្នេហាពិតប្រាកដ នៅឡើយតែមិនទាន់គិតគូរឿងរៀបការប៉ុណ្ណោះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖







https://fb.watch/dOfKkoMTtJ/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]