កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយនូវមតិរិះគន់ទៅលើ នាយ ព្រែក ដែលត្រូវបានមហាជនស្ដីបន្ទោសថា ជាពិធីករខ្វះវិជ្ជាជីវៈ និយាយស្ដីមិនចេះគិត ធ្វើឲ្យប្រើសម្ដីលើសលួសទៅកាន់ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពេលកន្លងទៅនេះ។

ក្រោយទទួលរងការវាយប្រហារតាមរយៈវីដេអូ និង គេនាំគ្នាចូលខមិនជេរប្រមាថនៅលើរូបចាស់របស់ នាយ ព្រែក ពីអ្នកលេងបណ្ដាញសង្គមរួចមក រូបលោកក៏បានចេញវីដេអូមួយ បកស្រាយអំពីហេតុការណ៍ ដែលធ្វើឲ្យកើតមានការអាក់អន់ស្រពាន់ចិត្តបែបនេះ។

តាមរយៈវីដេអូបកស្រាយនោះ លោកបាននិយាយថា ខ្លួនគ្មានចេតនានិយាយបញ្ឈឺ វត្តី នោះទេ ខ្លួនមិនដឹងរឿងពិតមែន ហើយលោកក៏បានប្រាប់ក្រុមការងារឲ្យលុបចោលដែរ ប៉ុន្ដែចៃដន្យអី ក្រុមការងារក៏ភ្លេចលុបទៀត ហើយខ្លួនលោកក៏មិនបានមើលវីដេអូនោះដែរ។

មិនតែប៉ុណ្ណោះ គេនិយាយថែមថា វាដូចជារាសីដាក់ អារក្សជាន់ បណ្ដាលឲ្យលោកត្រូវមកល្បីរឿងនេះ ហើយជួនកាលអ្នកព័ត៌មាន គេចេះតែដាក់ចំណងជើងឲ្យទាក់ទាញចំណាប់អារម្មណ៍នោះទេ៕

ប្រភព៖ ahheng051
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]