ចិន៖ បណ្ណាល័យតែមួយគត់ ដែលមានទីតាំងនៅវាលខ្សាច់ Tengger ក្នុងតំបន់ស្វយ័ត Ningxia Hui របស់ប្រទេសចិន បានបើកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

ជាក់ស្ដែង ការរចនាឡើង ដើម្បីអាចផ្ទុកសៀវភៅបានប្រហែលដល់ទៅ៤០,០០០ក្បាល ខណៈឥឡូវនេះមានសៀវភៅចំនួន១០,០០០ក្បាល និងរចនាសម្ព័ន្ធបីជាន់ ត្រូវបានសាងសង់ ដោយប្រើបន្ទះដែកនៅលើផ្នែកខាងក្រៅ ដើម្បីរក្សាកម្ដៅពីវាលខ្សាច់យ៉ាងខ្លាំង។ ហើយថ្វីបើសីតុណ្ហភាពខាងក្រៅជាមធ្យមកើនឡើងដល់ជាង៣០អង្សាសេក៏ដោយ ក៏លក្ខខណ្ឌខាងក្នុងបណ្ណាល័យ គឺត្រជាក់ជាងគួរឲ្យកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះពិដានវិញ មានកម្ពស់ខ្ពស់ និងចំហៀងដោយបន្ទះឈើ ដែលអនុញ្ញាតឲ្យមានខ្យល់អាកាស និងពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់។ ហើយដំបូលពីរជាន់របស់បណ្ណាល័យ រារាំងពន្លឺព្រះអាទិត្យដោយផ្ទាល់មិនឲ្យចាំងចូល និងកាត់បន្ថយកម្ដៅ មុនពេលវាចូលដល់ខាងក្នុងទៀតផង។ បន្ថែមពីនេះទៀត បណ្ដាល័យបើកទទួលឲ្យចូល ២៤ម៉ោងលើ២៤ម៉ោងតែម្ដង ដោយមាននូវហាងកាហ្វេ និងភោជនីយដ្ឋាន។

យ៉ាងណាមិញ វា​ត្រូវ​បាន​គេ​សាងសង់​ឡើង​ដើម្បី​ផ្គត់ផ្គង់​ដល់​ចំនួន​អ្នក​ទេសចរ​វាលខ្សាច់ ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់ ដោយ​ផ្តល់ឲ្យ​អ្នក​ទស្សនា​នូវ​កន្លែង​សម្រាក អាន និង​ជ្រក​កោន​ពី​កម្ដៅនា​រដូវ​ក្ដៅ៕

ប្រភព: SCMP

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]