បរទេស៖ ក្រុមហ៊ុន Xiaomi បានប្រញាប់បញ្ចេញទូរសព្ទ 12 និង 12 Pro របស់ខ្លួនទៅកាន់ទីផ្សារក្នុងខែធ្នូ ឆ្នាំ2021 ដូច្នេះគេអាចនិយាយថា វាស្ថិតនៅក្នុងចំណោមស្មាតហ្វូន Android ថ្មីដំបូងគេ ដែលប្រើបន្ទះឈីប Snapdragon 8 Gen 1 ចុងក្រោយបង្អស់។ ឥឡូវនេះ ក្រុមហ៊ុននេះត្រូវបានគេនិយាយថា កំពុងធ្វើដូចគ្នាជាមួយនឹងស៊េរី 13 ជំនាន់បន្ទាប់របស់ខ្លួន។

ស៊េរី 13 ត្រូវបានគេព្យាករណ៍ម្ដងទៀតថា នឹងបង្ហាញខ្លួន (ប្រសិនបើមានតែនៅក្នុងប្រទេសចិន) នៅដើមខែវិច្ឆិកា ឆ្នាំ2022 អមជាមួយ Snapdragon 8 Gen 2។ ការរំពឹងថ្មីនេះបានកើតឡើង ដោយសារការអះអាងថ្មីរបស់ប្រភព Digital Chat Station ដែលថាស្មាតហ្វូនបានឈានដល់ដំណាក់កាលសាកល្បងកម្រិតខ្ពស់ ការវេចខ្ចប់ ក៏ដូចជាការធ្វើតេស្ដបន្ថែមទៀតនៃផ្ទៃ MIUI ថ្មីរបស់ពួកគេ ដោយផ្អែកលើ Android 13។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ទូរសព្ទកំពូលស៊េរីថ្មី ប្រហែលជាកំពុងដំណើរការហើយ។ ម្យ៉ាងវិញទៀត អ្នកលេចធ្លាយនេះផ្ដល់តម្រុយថា មានតែឧបករណ៍ថ្មីចំនួន2ប៉ុណ្ណោះ ដែលក្រុមហ៊ុន Xiaomi គ្រោងនឹងបញ្ចេញដំបូងបំផុត នោះគឺ 13 និង 13 Pro។ តារាឯកប្រចាំកម្មវិធីអាចនឹងជាប្រភេទមានអេក្រង់ធំ ជាមួយបន្ទះបង្ហាញ 2K៕

Xiaomi 12 Pro (រូបតំណាង)

ប្រភព: Notebookcheck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]