អាមេរិក៖ បងប្អូនស្រីភ្លោះមួយគូ អាយុ២៧ឆ្នាំ មកពីរដ្ឋ Tennessee នៃសហរដ្ឋអាមេរិក បានសម្រាលកូនក្នុងថ្ងៃតែមួយជាមួយគ្នា ដែលធ្វើឲ្យអ្នកទាំងពីរ មានការភ្ញាក់ផ្អើលជាខ្លាំង និងចាត់ទុកថា ជាករណីដ៏កម្រកើតមាននៅលើពិភពលោកផងដែរ។

ជាក់ស្ដែង នាង អាមេនដា (Amanda) ត្រូវបានព្យាករណ៍ថា នឹងសម្រាលកូនប្រុសម្នាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ តែជាលទ្ធផល កូនប្រុសរបស់នាងបានសម្រាលមុនពេលកំណត់ ដែលសម្រាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ ចំណែក នាង ជូលៀរ (Julia) វិញ ត្រូវបានព្យាករណ៍ថា នឹងសម្រាលកូនភ្លោះប្រុសមួយគូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ តែជាលទ្ធផល នាងសម្រាលនៅថ្ងៃតែមួយជាមួយនាង អាមេនដា ដែរ។ ដូច្នេះហើយ ហាក់បីដូចជាមានន័យថា ទារក.ទាំងបីរនាក់ ដូចជាបងប្អូនភ្លោះប្រុសនឹងគ្នាអីចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នាង អាមេនដា និងនាង ជូលៀរ ពិតជាមានអារម្មណ៍រំភើបជាខ្លាំង និងនឹកស្មានមិនដល់ឡើយ ចំពោះការសម្រាលកូនក្នុងថ្ងៃតែមួយ។ ហើយអ្នកទាំងពីរ បានឆ្លងកាត់ដំណាក់កាលនៃការមានផ្ទៃពោះ និងចែករំលែកបទពិសោធន៍ឲ្យគាត់ទៅវិញទៅមកជានិច្ច ដើម្បីត្រៀមលក្ខណៈធ្វើតួនាទីជាម្ដាយដ៏ល្អ។ បន្ថែមពីនេះទៀត មុនពេលជិតដល់ម៉ោងសម្រាលកូន អ្នកទាំងពីរបានផ្ញើសារសួរនាំគ្នាមិនដាច់សោះឡើយ។

យ៉ាងណាមិញ ឥឡូវនេះ កូនៗរបស់ពួកនាង មានសុខភាពល្អប្រសើរ និងធំលូតលាស់យ៉ាងមាំមួន។ ហើយពួកនាង បានគិតថា ការធំលូតលាស់ជាមួយគ្នារវាងកូនៗ នឹងមានភាពសប្បាយរីករាយ ព្រោះមានគ្នាលេងជាមួយផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]