ឥណ្ឌូណេស៊ី៖ កាលពីថ្មីៗនេះ ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ អាយុ២២ឆ្នាំ មកពីទីក្រុង Jambi នៃប្រទេសឥណ្ឌូណេស៊ី ទើបតែបានដឹងថា ប្ដីរបស់នាង ដែលបានរៀបការជាមួយគ្នាអស់រយៈពេល១០ខែ គឺមិនមែនជាបុរសពិតប្រាកដឡើយ និងតាមពិតជាមនុស្សស្រីដូចនាងប៉ុណ្ណោះ។

ជាក់ស្ដែង ស្ត្រីជាប្រពន្ធ មិនបញ្ចេញឈ្មោះទេ បានស្គាល់គ្នាដំបូងជាមួយប្ដីរបស់នាង តាមរយៈកម្មវិធីណាត់ជួបមួយ នៅលើទូរសព្ទដៃ ខណៈប្ដីមានអាជីពជាវេជ្ជបណ្ឌិតដ៏ជោគជ័យម្នាក់ និងបានសិក្សានៅឯក្រៅប្រទេសផងដែរ។ ហើយបន្ទាប់មក អ្នកទាំងពីរក៏បានចាប់ចិត្តលើគ្នា និងមានទំនាក់ទំនងស្នេហាបានពីរទៅបីសប្ដាហ៍ ទើបប្ដីរបស់នាងបានផ្លាស់ទៅស្នាក់នៅជាមួយនាងបានប្រហែលមួយសប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាអំឡុងពេលស្នាក់នៅជាមួយគ្នា ប្ដីរបស់នាងបានជួលមើលថែឪពុកម្ដាយរបស់នាង នៅពេលឈឺ ដែលពីរបីសប្ដាហ៍ក្រោយមកទៀត ប្ដីរបស់នាងបានស្នើសុំរៀបការជាមួយនាងតែម្ដង។ ហើយជាលទ្ធផល ឪពុកម្ដាយរបស់នាង ក៏មានការពេញចិត្ត និងយល់ព្រមទទួលធ្វើជាកូនប្រសារផងដែរ។

តួយ៉ាង ស្ត្រីជាប្រពន្ធ មានការឆ្ងល់ជាខ្លាំង ដោយសារតែប្ដីមិនដែលនាំនាងទៅជួបឪពុកម្ដាយក្មេកទេ បើទោះបីជានាងសុំជួបក៏ដោយ។ ចំណែកតំបន់ឯកជនរបស់ប្ដីវិញ នាងក៏មិនដែរបានឃើញទៀត ដោយរាល់ពេលរួមមេត្រីម្ដងៗ ប្រើដៃជំនួសប៉ុណ្ណោះ។ ចំពោះដើមទ្រូងរបស់ប្ដីនាង មាន.ដុំ.ព.ក.ខុសពីធម្មតា ប៉ុន្ដែនាងគិតថា វាអាចមកពីបញ្ហាអរម៉ូន។ លុះមកដល់ខែទីបួន បន្ទាប់ពីរៀបការរួច ម្ដាយរបស់នាង បានចាប់ផ្ដើមសង្កេតឃើញថា ប្ដីរបស់នាងមិនដែលដោះអាវ នៅចំពោះមុខនរណាម្នាក់ទេ។

ហើយរយៈប៉ុន្មានក្រោយមក នៅពេលប្ដីរបស់នាងមកដល់ផ្ទះ និងប្រុងងូតទឹកសម្អាតខ្លួន ក៏ស្រាប់តែម្ដាយរបស់នាង ទាមទារឲ្យដោះសម្លៀកបំពាក់ ដែលជាលទ្ធផល ប្ដីរបស់នាងបានសម្រេចចិត្ត.ទ.ម្លា.យ.ការពិតថាខ្លួនមិនមែនជាបុរសទេ និងសូម្បីការងារ ក៏មិនមែនជាវេជ្ជបណ្ឌិតដែរ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការ តែប្ដីរបស់នាងបាន.ចោ.ទ.ប្រ.កា.ន់.ដោយផ្អែកលើការ.ក្លែ.ង.ប.ន្លំ.លក្ខណៈសម្បត្តិជាវេជ្ជបណ្ឌិតប៉ុណ្ណោះ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

នារីជាប្ដី និងប្រពន្ធ
នារីជាប្ដី
នារីជាប្ដី
នារីជាប្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]