ភ្នំពេញ៖ អាចនិយាយបានថា សុគន្ធ និសា ជាតារាជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជាទៅហើយ ដោយអ្នកនាងបានឈានចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតបច្ចុប្បន្ននេះ ក្នុងអាជីពជាតារាចម្រៀងផង និងសម្តែងផង។  

ជាការពិតណាស់ ក្នុងរយៈពេលប្រមាណជិត២០ឆ្នាំនៃភាពជោគជ័យក្នុងការប្រឡូកក្នុងវិថីសិល្បៈ តារាស្រីរូបនេះ គឺហាក់បីដូចជាមានសម្រស់នៅចាំតែ ដោយគិតត្រឹមឆ្នាំនេះ អ្នកនាងមានវ័យដល់ទៅ៣៨ឆ្នាំហើយ ប៉ុន្តែមើលទៅភាពជាក់ស្តែង​ចំពោះរូបភាពនៅក្នុងហ្វេសប៊ុកទៅ គឺមិនចង់ជឿនឹងភ្នែកសោះថាអ្នកនាងមានវ័យរាងជ្រេបែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងពេលនេះ​ សុគន្ធ និសា បង្ហោះរូបភាពថ្មី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកនេះ គឺនៅតែស្អាតដូចមុនអញ្ចឹង ដោយគ្រាន់តែប្លែកត្រង់ថាអ្នកចេញមកបង្ហាញខ្លួនដោយមិនចាំបាច់ Makeup  ក៏សភាពផ្ទៃមុខតារាស្រីរូបនេះ មានភាពរលោងស្រិល សម៉ដ្ឋខៃ គួបផ្សំ ចំណែករាងវិញ គឺនៅតែតូចច្រឡឹងគួរឱ្យស្រលាញ់ដូចមុនដដែល មិនខុសពីប៉ុន្មានឆ្នាំប៉ុន្មានឡើយ៕  

សូមទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា