កាណាដា៖ កាលពីថ្មីៗនេះ គូស្នេហ៍ស្រីមួយគូ ដែលជាអ្នកស្រលាញ់.ភេ.ទ.ដូចគ្នា និងមកពីប្រទេសកាណាដា បានចែករំលែករឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅលើបណ្ដាញសង្គមតិចតុក ក្រោយពីដឹង អ្នកទាំងពីរអាចត្រូវជាបងប្អូនស្រីនឹងគ្នា។

ជាក់ស្ដែង នាង Carley និងនាង Mercedes បានមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលជាងពីរឆ្នាំមកហើយ។ ហើយអ្នកទាំងពីរ ទើបបានដឹងថា ម្ដាយរបស់ខ្លួនរៀងៗខ្លួន ធ្លាប់បានរួមមេត្រីជាមួយបុរសតែមួយ ដូច្នេះអ្នកទាំងពីរមានភាគរយខ្ពស់ ក្នុងនាមជាបងប្អូនស្រីនឹងគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មានមតិជាច្រើនពីសំណាក់មហាជន បានណែនាំឲ្យអ្នកទាំងពីរ ទៅធ្វើតេស្ត DNA ខណៈមានអ្នកខ្លះសង្កេតឃើញថា មុខមាត់របស់អ្នកទាំងពីរ មានភាពស្រដៀងនឹងគ្នាទៀតផង។ ចំណែកមតិមួយចំនួនទៀត បានលើកឡើងថា បើទោះបីជាលទ្ធផលចេញមកថាជាបងប្អូននឹងគ្នាក៏ដោយ អ្នកទាំងពីរនៅតែអាចស្រលាញ់គ្នាជាស្នេហាដដែល ព្រោះអ្នកទាំងពីរ នឹងមិនអាចមានកូនរួមគ្នាឡើយ។

យ៉ាងណាមិញ ជុំវិញឃ្លីបវីដេអូនៃការចែករំលែកខាងលើ មានអ្នកចុចចូលទស្សនាជាង៦.៩លានដងឯណោះ។ ហើយគូស្នេហ៍មួយគូនេះ ហាក់មិនមានភាពច្របូកច្របល់អ្វីឡើយ និងបន្ដការរស់នៅជាមួយគ្នាទៀត ទោះជាដឹងថាជាបងប្អូននឹងគ្នាក៏ដោយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]