ជប៉ុន៖ កាលពីថ្មីៗនេះ អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានជប៉ុន Ichijo Komuten បានបង្ហាញឲ្យឃើញពីផ្ទះធន់នឹងទឹកជំនន់ ដែលមិនត្រឹមតែអាចការពារ ពីទឹកជ្រាបចូល ក្នុងពេលមានទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអណ្តែតចេញពីដីផងដែរ។

ជាក់ស្ដែង ការបាត់បង់លំនៅដ្ឋានដោយសារទឹកជំនន់ គឺជាបញ្ហាដែលមិនអាចប្រកែកបាននៅទូទាំងពិភពលោក ខណៈពេលដែលក្រុមវិស្វករ និងក្រុមស្ថាបត្យករ កំពុងព្យាយាមស្វែងរកដំណោះស្រាយ។ ហើយឥឡូវនេះ អ្នកអភិវឌ្ឍន៍លំនៅឋានជប៉ុន ដែលបង្កើតកំណត់ត្រាបានអះអាងថា បានបង្កើតនូវចម្លើយមួយ ដើម្បីរក្សាលំនៅឋានរបស់ប្រជាជនពីការលិចលង់ ក៏ដូចជាការ.បោ.ក.ប.ក់តាមទឹកជំនន់ផងដែរ។ ចំពោះផ្ទះធន់នឹងទឹកជំនន់ របស់ពួកគេត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមរបស់ប្រទេសជប៉ុន និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកនិយមលេងបណ្ដាញអ៊ីនធើណេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ការសាកល្បងមួយត្រូវបានធ្វើឡើង ដែលឃើញថា វាហាក់ដូចជាផ្ទះធម្មតាប៉ុណ្ណោះ ជាមួយនឹងទឹកជំនន់.ក្លែ.ង.ក្លា.យ ប៉ុន្ដែប្រសិនបើសង្កេតឲ្យយូរបន្ដិច នោះនឹងឃើញថា ផ្ទះបានហើបពីដីប្រវែងប្រមាណពីរ ឬបីអ៊ីញ។ ហើយផ្ទះត្រូវបានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងប្រព័ន្ធការពារ រួមមានកំណាត់ដែកក្រាស់ៗជាច្រើន ដែលតោងចេញពីដីជាមួយនឹងខ្សែក្រាស់ៗ ដើម្បីធានាថាវានឹងនៅមួយកន្លែង នាអំឡុងពេលមានទឹកជំនន់។ លុះពេលទឹកស្រកវិញ ផ្ទះនឹងចុះមកក្រោមវិញតែម្ដង។ ចំណែកគ្រឿងបរិក្ខារអគ្គិសនីដូចជាម៉ាស៊ីនត្រជាក់ ត្រូវបានដាក់នៅផ្នែកខាងលើនៃផ្ទះ ដើម្បីធានាថាទឹកមិនចូល។

យ៉ាងណាមិញ ផ្ទះណាមួយដែលចង់ជ្រើសរើសប្រព័ន្ធធន់នឹងទឹកជំនន់នេះ ដោយចំណាយប្រាក់ត្រឹមតែចំនួន៧៧០,០០០យេនប៉ុណ្ណោះ (ប្រមាណ៥,៧០០ដុល្លារអាមេរិក)៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]