ស្វីស៖ សណ្ឋាគារ Null Stern Hotel ជាសណ្ឋាគារលំដាប់ផ្កាយសូន្យ តែអាចមើលឃើញផ្កាយពាសពេញមេឃ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ដែលមានទីតាំងស្ថិតនៅក្បែរ​ស្ថានីយ​ប្រេង​ឥន្ធនៈមួយកន្លែង និងនៅចម្ការទំពាំងបាយជូរ រួមទាំងលើភ្នំក្នុង​ភូមិ Saillon ភាគ​ខាង​ត្បូងនៃ​ប្រទេស​ស្វីស។

ជាក់ស្ដែង សម្រាប់សណ្ឋារគារនេះផ្ទាល់ មានបន្ទប់គេងចំនួនប៉ុន្មានបន្ទប់ប៉ុណ្ណោះ ដែលគ្មានជញ្ជាំង ទ្វារ និងពិដានឡើយ ខណៈមានគ្រែមួយគត់ ដែលមនុស្សពីរនាក់អាចគេងបាន តុក្បែរគ្រែចំនួនពីរ និងចង្ក្រៀងបំភ្លឺមួយប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ក្នុងមួយយប់មានតម្លៃចំនួន៣២៥ហ្វ្រង់ស្វីស (ប្រមាណ៣៣៨ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សណ្ឋាគារដ៏ប្លែកនេះ ត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសចំនួនពីរ ដែលមានបំណងចង់ឲ្យអ្នកដែលមកស្នាក់កម្សាន្ត ឬចង់បានទទួលបទពិសោធន៍ថ្មី ឲ្យយល់ដឹងពីស្ថានភាពពិភពលោកបច្ចុប្បន្ន ក្រោមប្រធានបទដូចជាការប្រែប្រួលអាកាសធាតុ ស.ង្រ្គា.ម និងការស្វែងរកគ្មានទីបញ្ចប់របស់មនុស្សជាតិសម្រាប់ភាពល្អឥតខ្ចោះ និងការខូចខាតផ្សេងៗទៅលើភពផែនដី។

យ៉ាងណាមិញ បងប្អូនប្រុសទាំងពីរនាក់ នឹងមានគម្រោងប្លែកៗផ្សេងទៀត នាថ្ងៃអនាគតផងដែរ។ ហើយឈុតដែលមកជាមួយសេវាកម្មបន្ទប់ នឹងមានការផ្ដល់ជូនភេសជ្ជៈ និងអាហារពេលព្រឹក ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]