ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្ន តារាស្រី ទូច ស្រីល័ក្ខ កាលពីកន្លងទៅអ្នកនាងបានបែកបាក់ជាមួយនឹងដស្វាមី ចំណែកកូនប្រុស ត្រូវបាននាងមើលថែ និងផ្ដល់ភាពកក់ក្ដៅចំពោះកូនតែម្ដង បើទោះបី ពេលនេះមិនមានស្វាមីនៅក្បែរដូចមុនក៏ដោយ។
យ៉ាងណាមិញ ក្រោយពីសម្រេចចិត្តរស់នៅបែកគ្នាជាមួយស្វាមី តារាកូនមួយរូបនេះ ក៏ធ្លាប់បានរងសម្ពាធផ្លូវចិត្តរហូតដល់មានជំងឺបាក់ទឹកចិត្តមួយរយៈទៀតផង។ តែពេលនេះ នាងហាក់ជាមានភាពធូរស្បើយ និងរឹងមាំជាងមុនគួរឲ្យកត់សម្គាល់ ជាពិសេស ពេលនេះ នាងក៏កំពុងរស់នៅជាមួយកូនប្រុស ពោរពេញដោយសុភមង្គលខ្លាំងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចមុខស្វាមីចេញមក កើតទុក្ខមិនសុខចិត្ត ដោយបានផ្តល់កិច្ចសម្ភាសន៍មួយថាខ្លួន ត្រូវអតីតភរិយាដែលជាអ្នកនាង ទូច ស្រីល័ក្ខ បានបង្ខាំង ខ្លួននឹងកូនប្រុសមិនឲ្យជួបគ្នាទាក់តែសោះ ដែលជាហេតុធ្វើឲ្យលោកមិនសប្បាយចិត្ត ព្រមទាំងប៉ះពាល់អារម្មណ៍លោក និងកូនខ្លាំងមិនមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]