កម្សាន្ត៖ អាចនិយាយបានថា ចំណងអាពាហ៍ពិពាហ៍របស់សិល្បករ សិល្បការិនីខ្មែរ ពិតជាធ្វើឲ្យមហាជនស្ងើចសរសើរគ្រប់ៗគ្នាដែលអាចរស់នៅយ៉ាងមានសុភមង្គល ពោរពេញដោយក្ដីសុខក្នុងគ្រួសារ។ ប៉ុន្តែទន្ទឹមនឹងមានតារាជោគជ័យលើជីវិតគូ គេក៏ឃើញមានតារាមួយចំនួនតូចបរាជ័យ រហូតឈានដល់ផ្លូវលែងលះគ្នាផងដែរ។
យ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនី គេដឹងថាក្រោយលែងលះស្វាមីអស់ជាច្រើនឆ្នាំ តារាស្រីទាំងនេះរកឃើញស្នេហាថ្មីហើយគូស្នេហ៍ថ្មីបានផ្ដល់ក្ដីស្រលាញ់ និងភាពស្មោះត្រង់ផងដែរ។ លើសពីនេះទៅទៀត ថ្មីៗនេះ គេដឹងថា អ្នកម៉េម៉ាយពីររូប កំពុងត្រៀមខ្លួនដឹកដៃគូស្នេហ៍ចូលរោងការឆាប់ៗខាងមុខនេះ។ ហើយតារាស្រីដែលនឹងរៀបការនៅឆ្នាំក្រោយមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង ពេជ្រ សោភា
ក្រោយទាក់ទងមើលចិត្តគ្នាអស់រយៈពេល៦ឆ្នាំ អ្នកនាង ពេជ្រ សោភា សម្រេចចិត្តភ្ជាប់ពាក្យនឹងលោក ឆឹម សក្កដា កាលពីថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ ២០២២ ហើយថ្មីៗនេះ តារាស្រីរូបនេះ បង្ហើបដំណឹងថា នឹងចូលរោងការឆ្នាំក្រោយនេះ។



២៖ អ្នកនាង ទូច ស្រីល័ក្ខ
ក្រោយរៀបការអស់ជាច្រើនឆ្នាំជាមួយស្វាមីជនបរទេស អ្នកនាង ទូច ស្រីល័ក្ខ ក៏បានលែងលះនឹងស្វាមីវិញ ខណៈមានកូនប្រុសម្នាក់។ ក្រោយចែកផ្លូវនឹងស្វាមី ថ្មីៗនេះ តារារូបនេះ បានធ្វើឲ្យហ្វេនសង្ស័យថានឹងចូលរោងការឆ្នាំក្រោយ បន្ទាប់ពីបង្ហាញធៀបការដូច្នេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]