អង់គ្លេស៖ រថក្រោះ WWII ដ៏ធំមួយគ្រឿង ដែល.ក.ប់.ក្រោមដីអស់រយៈពេល៧៤ឆ្នាំ ក្នុងតំបន់ Linolnshire នៃប្រទេសអង់គ្លេស ត្រូវបានជួសជុលឡើងវិញទាំងស្រុង និងគ្រោងបើកបរជាលើកដំបូង នៅរដូវក្ដៅក្រោយនេះ។

ជាក់ស្ដែង រថក្រោះនេះ មានប្រវែង២៦ហ្វីត (ប្រមាណា៧.៩ម៉ែត្រ) ត្រូវបាន.ក.ប់.ក្រោមដីជម្រៅជិត៣០ហ្វីត (ប្រមាណ៩.១ម៉ែត្រ) ចាប់តាំងពីឆ្នាំ១៩៤៧ម៉្លេះ។ ហើយកសិករឈ្មោះ Daniel Abbott អាយុ៤២ឆ្នាំ រួមទាំងក្រុមអ្នកស្ម័គ្រចិត្ដរបស់គាត់ បានរួមកម្លាំងគ្នាជីកកកាយយកវាមកវិញ កាលពីខែមេសាឆ្នាំមុន បន្ទាប់ពីចំណាយពេល៣ឆ្នាំនៃការស្វែងរក និងរៀបចំផែនការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រថក្រោះផ្ទាល់ បានលិចចូលទៅក្នុងដី បន្ទាប់ពីត្រូវបានគេប្រើសម្រាប់ការពារទឹកជំនន់ នៅតំបន់ Crowland និង Lincolnshire ក្នុងឆ្នាំ១៩៤៧។ ហើយវាជាផ្នែកមួយនៃទំនប់បណ្តោះអាសន្ន ដើម្បីទប់ទឹកជំនន់ពី River Welland ដែលពាក់ព័ន្ធនឹងរថក្រោះចំនួន១៥គ្រឿងផ្សេងទៀត។

យ៉ាងណាមិញ ឥឡូវនេះ ជាងមួយឆ្នាំក្រោយមក រថក្រោះមានសភាពថ្មីសន្លាងម្ដងទៀត ទាន់ពេលសម្រាប់ខួបលើកទី៧៥ នៃទឹកជំនន់ឆ្នាំ១៩៤៧។ ហើយវានឹងត្រូវបានដាក់តាំងបង្ហាញនៅឯ Thorney & Crowland 1940s Weekend នៅថ្ងៃទី២៥ និង២៦ ខែមិថុនាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]