យល់ដឹង៖ ភពចម្បងចំនួន៥នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង នឹងបញ្ចេញពន្លឺចិញ្ចាចជាជួរ ក្នុងកំឡុងព្រឹត្តិការណ៍ដ៏កម្រ ចាប់ពីថ្ងៃសុក្រនេះ។ ប្រសិនបើមេឃស្រឡះ និងមិនមានការរំខានពីភ្លើងអំពូលផ្សេងៗ យើងអាចមើលឃើញភពពុធ សុក្រ អង្គារ ព្រហ្បតិ៍ និងសៅរ៍ ដោយភ្នែកទទេ ដែលបញ្ចេញពន្លឺមុនពេលថ្ងៃរះ។ វាជាឱកាសពិសេសមួយ ដើម្បីមើលឃើញភពពុធ ដែលធម្មតាវាត្រូវបានបាំងពីការមើលឃើញ ដោយពន្លឺភ្លឺរបស់ព្រះអាទិត្យ។

ការរះជាជួរនេះអាចមើលឃើញបានល្អបំផុតគឺនៅថ្ងៃសុក្រ (ថ្ងៃទី២៤) ប៉ុន្តែនៅតែអាចមើលឃើញបាន រហូតដល់ថ្ងៃចន្ទ ពីផ្នែកភាគច្រើននៃពិភពលោក។ លើកចុងក្រោយនៃព្រឹត្តិការណ៍រះជាជួរនេះ បានកើតឡើងនៅឆ្នាំ២០០៤ ហើយវានឹងមិនត្រូវបានគេមើលឃើញម្ដងទៀត រហូតដល់ឆ្នាំ២០៤០។ នៅថ្ងៃសុក្រនេះដែរ ព្រះចន្ទមួយចំណិតបានមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍រះជាជួរនេះផងដែរ ដែលលេចឡើងរវាងភពសុក្រនិងភពអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនៅអឌ្ឍគោលខាងជើងនឹងអាចមើលទិដ្ឋភាពដ៏ពិសេសនេះ ចន្លោះពី៤៥នាទីនិង៩០នាទី មុនពេលថ្ងៃរះ។ ដោយគ្រាន់តែក្រឡេកមើលទៅកាន់ទិសខាងកើត នៅជិតជើងមេឃ អ្នកនឹងឃើញពួកវាបង្ហាញខ្លួនពីផ្នែកខាងក្រោម កោងមកខាងលើជាជួរ។ ក្នុងចំណោមពួកវា ភពសៅរ៍រះឡើងមុនគេ រហូតដល់ភពពុធរះឡើងក្រោយគេ ហើយភពសុក្រវិញ (ផ្កាយព្រឹក) មានពន្លឺដ៏ខ្លាំងជាធម្មតាទៅហើយ៕

រូបភាពពី BBC
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]