យល់ដឹង៖ មិនថាអ្នកជាមនុស្សធម្មតា ឬជាមនុស្សដែលមានកេរ្ត៍ឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយនោះទេ ក៏មិនមែនបានន័យអ្នកត្រូវតែបង្ហាញគ្រប់យ៉ាងពីអ្នក ឱ្យមនុស្សគ្រប់គ្នាបានដែរ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានរឿងឯកជនខ្លួនឯង។

ម្យ៉ាងវិញទៀត បើទោះបីជាអ្នកជាមនុស្សដែលចូលចិត្តគិតវិជ្ជមាន គិតថាមនុស្សគ្រប់គ្នាសុទ្ធតែល្អជាមួយនឹងអ្នកទាំងអស់នោះ គឺអ្នកគិតខុសហើយ លើសពីនេះ បើអ្នកកាន់តែបង្ហាញពីរឿងទាំងអស់នេះ ឱ្យមនុស្សគ្រប់គ្នាបានដឹង ជីវិតអ្នកនឹងកាន់តែជួបរឿងមិនល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង៤យ៉ាង ដែលអ្នកមិនគួរបង្ហាញឱ្យអ្នកដទៃបានដឹង៖

១. រឿងរ៉ាវស្នេហាអ្នក

រូបតំណាង

ប្រសិនបើអ្នកចង់បានស្នេហាសុខសាន្ត ដាច់ខាតបង្ហាញរឿងរ៉ាវស្នេហារបស់អ្នក ឱ្យអ្នកដទៃបានដឹងជាញឹកញាប់ពេក ព្រោះពេលខ្លះមនុស្សទាំងនោះ អាចជាដើមហេតុនៃការធ្វើឱ្យស្នេហាអ្នកបែកបាក់គ្នា ដូច្នេះមិនថាជាពេលផ្អែមល្ហែម ឬជាពេលដែលមានបញ្ហារវាងគ្នាទេ គួរតែដោះស្រាយឬនិយាយគ្នាតែពីរនាក់បានហើយ។

២. គោលដៅរបស់អ្នក

រូបតំណាង

រឿងដែលអ្នកមិនគួរបង្ហាញឱ្យអ្នកដទៃបានដឹង គឺជាគោលដៅរបស់អ្នកនៅថ្ងៃអនាគត ព្រោះនៅពេលដែលអ្នកបង្ហាញខ្លាំងពេក វានឹងធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នក មានការរំពឹងលើអ្នកកាន់តែខ្ពស់ ហើយនៅពេលដែលអ្នកទៅមិនដល់គោលដៅ មនុស្សទាំងនោះមិនត្រឹមតែខកចិត្តទេ តែក៏មានមនុស្សខ្លះមើលងាយនិងចាំជាន់អ្នកពន្លិចទៀតផង ដូច្នេះទោះទៅដល់ឬមិនដល់គោលដៅ ដឹងត្រឹមតែអ្នកម្នាក់គឺគ្រប់គ្រាន់ហើយ។

៣. ជីវិតរបស់អ្នក

រូបតំណាង

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចង់ដឹងពីជីវិតរបស់អ្នកនោះទេ ម្យ៉ាងបើអ្នកយករឿងរ៉ាវក្នុងជីវិតរបស់ខ្លួនឯង ទៅបង្ហាញឱ្យអ្នកដទៃបានដឹង អ្នកដទៃអាចយករឿងរបស់អ្នកទៅនិយាយមិនល្អនៅពីក្រោយខ្នងអ្នក អាចធ្វើឱ្យអ្នកខូចឈ្មោះបាន អញ្ចឹងហើយ គ្មានហេតុផលអ្វីដែលអ្នកគួរយករឿងរ៉ាវនៅក្នុងជីវិតខ្លួនឯង បង្ហាញឱ្យគេបានដឹងនោះទេ។

៤. ចំណុចខ្សោយរបស់អ្នក

រូបតំណាង

ប្រសិនបើអ្នកបង្ហាញចំណុចខ្សោយរបស់ខ្លួនឯង ឱ្យអ្នកដទៃបានដឹង វាជាកំហុសមួយរបស់អ្នក ព្រោះមិនមែនមនុស្សទាំងអស់សុទ្ធ តែមានបំណងល្អជាមួយនឹងអ្នកទេ ថ្ងៃណាមួយគេនឹងយកចំណុចខ្សោយរបស់អ្នក ទៅបំបាក់អ្នកបានដោយងាយ ហេតុនេះហើយ ដាច់ខាតកុំបង្ហាញចំណុខ្សោយរបស់ខ្លួន ឱ្យអ្នកដទៃបានដឹងឱ្យសោះ ទោះជាមនុស្សជិតស្និទ្ធនឹងគ្នាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]